២៣៧​ពិន្ទុ​ដែល​ក្រសួង​កំណត់​ឲ្យ​ជាប់​ត្រូវ​​គណនា​ដោយ​របៀប​ណា?

២៣៧​ពិន្ទុ​ដែល​ក្រសួង​កំណត់​ឲ្យ​ជាប់​ត្រូវ​​គណនា​ដោយ​របៀប​ណា?
រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាស និងគណនាពីចំនួនពិន្ទុដែលអាចនឹងកំណត់ឲ្យជាប់ដូចតទៅ “របបពិន្ទុប្រឡងអតិបរមា៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ៥០០ ដក ២៥ រួចចែកនឹង២ ស្មើនឹង ២៣៧,៥ពិន្ទុ យកត្រឹម ២៣៧ពិន្ទុជាប់ (៥០០-២៥/២=២៣៧.៥ ជាប់)។ ដូចនេះក្រសួងកំណត់យកអ្នកដែលមានពិន្ទុចាប់ពី ២៣៧ឡើងទៅ ជាពិន្ទុដែលបេក្ខជនអាចប្រឡងជាប់។

ហើយលទ្ធផលប្រឡងនឹងត្រូវផ្សព្វផ្សាយ តាមមណ្ឌលប្រឡងទាំងអស់ទូទាំងប្រទេស និងតាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួង (MoEYS Cambodia)

ទាក់ទងនឹងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដែលបានបញ្ចប់កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ ក្រសួងបានឲ្យដឹងថា ការប្រឡងត្រូវបានបញ្ចប់ដោយរលូន។ ក្រសួងបញ្ជាក់ថា ចំពោះវិញ្ញាសាប្រឡងបាក់ឌុបឆ្នាំនេះ មិនធូរឬខ្សោយជាងឆ្នាំមុននោះទេ តែគឺមកពីសមត្ថភាពកូនសិស្សកើនឡើងជាងមុន!។

តែទោះបីជាយ៉ាងណាក៏ដោយនៅតែមានបេក្ខជនខ្លះ បានបញ្ចេញនូវប្រតិកម្មខ្លះៗ ទាក់ទងនឹងការប្រឡងមុខវិទ្យាគណិតវិទ្យា។ តួយ៉ាងដូចជាបេក្ខជនឈ្មោះ Kun M Cuan រូបគេបានចូលទៅComment នៅក្នុងទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំថា “ហេតុអីចាំបាច់កុហកសិស្សថាអោយរៀនតាមលំហាត់ឯកសារសៀវភៅក្រសួងធ្វើអី(គណិតវិទ្យា) បើពេលចេញលំហាត់អនុគមន៍ដែលជាគោលជំហរនៃមេរៀនទាំងអស់ បែរជាយកចេញពីសៀវភៅបារាំងទៅវិញ.? អញ្ចឹងមានន័យថាការខិតខំប្រឹងប្រែងរបស់សិស្សទៅជាអសារបង់ទៅហើយ?”៕

ប្រភព៖ kqube

  • ២៣៧​ពិន្ទុ​ដែល​ក្រសួង​កំណត់​ឲ្យ​ជាប់​ត្រូវ​​គណនា​ដោយ​របៀប​ណា?已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:ជីវិតនិងសង្គម
Tags: