តួ​ឯក​ប្រុស​ ៣ ​ដួង​ ក្លាយ​ជា​ចំណី​ចក្ខុ​ថ្មី​ក្នុង​រឿង​ “គំនុំ​ខ្មោច​ក្រមុំ​​ទាំង​ ៣”

ភាពយន្តថ្មីមួយមានចំណងជើងថា “គំនុំខ្មោចក្រមុំទាំង ៣” បានបើកសម្ពោធជាផ្លូវការដែលមានការចូលរួមសម្តែងដោយគូស្នេហ៍ចំនួនបីគូគឺមាន នាយ ចឺម ចាប់គូជាមួយ នីតា វរវង្ស លោក ណា ខុន ជាមួយកញ្ញា ស៊ី សុខារ៉ាឌី និងលោក យូអ៊ីន ជាមួយកញ្ញា ឌួង ម៉ានិច។

ខ្សែភាពយន្តនេះមានឈុតឆាកមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍ និងជាប្រភេទភាពយន្តមួយបែបរបស់ផលិតកម្ម បាដិហារ្យភាពយន្ត និងជាខ្សែភាពយន្តខ្នាតធំមួយដែលបានដំណើរការថតជិត ១ ឆ្នាំ ដោយឆ្លុះបញ្ចាំងពីសង្គមមនុស្សដែលភ្លើតភ្លើននឹងស្នេហា ហើយចុងក្រោយក៏ទទួលលទ្ធផលអវិជ្ជមាន។ ប្លង់នៃសាច់រឿងបង្ហាញពីល្បិចកលបុរសលួចទៅមានស្រីខាងក្រៅ ការសងសឹក កំប្លុកកំប្លែង ភ័យរន្ធត់ ជាដើម នេះបើតាមការលើកឡើងរបស់លោក ស៊ុម ភារិន ជាចាងហ្វាងផលិតកម្ម។ តារាសម្តែងដូចជាលោក យូអ៊ីន និងនាយ ចឺម បានបញ្ចេញចំណាប់អារម្មណ៍មួយចំនួនថា ភាពយន្តនេះល្អទាំងការសម្តែង និងរូបភាព និងថែមទាំងមានឈុតឆាកពិសេសៗជាច្រើនគួរឱ្យចង់ទស្សនាផងដែរ៕

ប្រភព៖ mohameas, CTV8HD

  • តួ​ឯក​ប្រុស​ ៣ ​ដួង​ ក្លាយ​ជា​ចំណី​ចក្ខុ​ថ្មី​ក្នុង​រឿង​ “គំនុំ​ខ្មោច​ក្រមុំ​​ទាំង​ ៣”已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:វីដេអូ
Tags: