ចាប់​ឆ្នោត​ League Cup ជុំ​ទី​៣: Leicester ប៉ះ​ Chelsea ឯ​គូ​ផ្សេងៗ​ទៀត…

ពាន​រង្វាន់​ League Cup ឬ​រដូវ​កាល​នេះ​មាន​ឈ្មោះ​ថា “EFL Cup” ​​​បាន​​ចាប់​ឆ្នោត​ជុំ​ទី​៣​ហើយ​ កាល​ពី​យប់​មិញ​ ដោយ​ក្នុង​នោះ​គូ​ដែល​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​គឺ ក្រុម​ជើង​ឯក​ Premier League ​កញ្ជ្រោង​ខៀវ​ Leicester City នឹង​ត្រូវ​ប៉ះ​តោ​ខៀវ​ Chelsea។

 

ចាប់​ឆ្នោត​ League Cup ជុំ​ទី​៣: Leicester ប៉ះ​ Chelsea ឯ​គូ​ផ្សេងៗ​ទៀត…

 

រីឯ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់​នេះ​ Manchester City ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Swansea City ​ខណៈ​ដែល​ Arsenal ប៉ះ​ Nottingham Forest មក​ពី​​ Championship។ ចំណែក​ឯ​បិសាច​ក្រហម​ Manchester United ​​នឹង​ត្រូវ​ប៉ះ​ Northampton Town ​​ដែល​លេង​នៅ​ League One ​ខណៈ​ដែល​ក្រុម​ជើង​ឯក​រង​រដូវ​កាល​មុន​​ហង្ស​ក្រហម​ Liverpool ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​ប៉ះ​ Derby County ​ដែល​លេង​នៅ​ Championship។

 

* លទ្ធផល​ចាប់​ឆ្នោត​ពាន​ EFL ជុំ​ទី​៣​ទាំង​អស់​គឺ៖

 

ចាប់​ឆ្នោត​ League Cup ជុំ​ទី​៣: Leicester ប៉ះ​ Chelsea ឯ​គូ​ផ្សេងៗ​ទៀត…

 

៣២​ក្រុម ដែល​មាន​១៦​គូ​ក្នុង​ជុំ​ទី​៣​នេះ​ នឹង​ប្រកួត​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០១៦៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal