រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា​​​​​​ឆក់​យក​ជីវិតមនុស្ស​​៣​នាក់​ និងបំផ្លាញ​​​ប្រាសាទ​​​ជាច្រើន​​

​​​គ្រោះ​រញ្ជួយ​ដី​​កម្រិត​​ ៦,៨រិចទ័រ ​​បាន​វាយ​ប្រហារ​​​នៅ​ភាគ​កណ្ដាល​​​ប្រទេស​មីយ៉ាន់ម៉ា ​​​នា​ល្ងាច​ម៉ោង​ ៥៖០៤នាទី​​​នៅ​ថ្ងៃទី​​២៤​សីហា ​ម្សិលមិញ​​ ដោយ​សម្លាប់​​​​​មនុស្ស​​​យ៉ាងតិច​ ៣នាក់ និង​ខូចខាត​​​​​ប្រាសាទ ចេតិយ និង​វត្ត​ជិត​​ ២០០​កន្លែង​​​​ក្នុង​តំបន់។

 

រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា​​​​​​ឆក់​យក​ជីវិតមនុស្ស​​៣​នាក់​ និងបំផ្លាញ​​​ប្រាសាទ​​​ជាច្រើន​​

 

​គ្រោះ​ធម្មជាតិ​នេះ​​ មាន​​​​កម្លាំង​រញ្ជួយ​​​ក្នុង​ជម្រៅ​​​៨៤​គីឡូ​​ម៉ែត្រ ​​​និង​បាន​ធ្វើ​ឲ្យ​រង្គើ​​​ដល់​ប្រទេស​ក្បែរ​ខាង​​​មាន ​​​​ថៃ ឥណ្ឌា និង​បង់ក្លាដេស ​ធ្វើ​ឲ្យ​​ប្រជាជន​ជាច្រើន​​រត់​ទៅ​​កាន់​​​តាម​ដង​ផ្លូវ។ បើ​យោង​ទៅ​តាម​ក្រសួង​​​​ព័ត៌មាន​មីយ៉ាន់ម៉ា​​​​ប្រកាស​ថា​​​ អ្នក​ស្លាប់​​ទាំង​​៣នាក់ ​មាន​​​​​​​ក្មេង​ស្រី​អាយុ​ ៧​ឆ្នាំ​ម្នាក់, ​១៥​ឆ្នាំ​ម្នាក់ ​និង​បុរស​វ័យ​២២​ឆ្នាំ​​ម្នាក់​ទៀត រួម​ទាំង​ស្ត្រី​​ម្នាក់​របួស។

 

​គ្រោះ​រញ្ជួយ​​​​​​​ដដែល ​​ក៏​បាន​​​​រាល​ដាល​​ដល់​​ទីក្រុង​បុរាណ​ Bagan ​ជា​ទីកន្លែង​​​សម្បូរ​ប្រាសាទ​ និង​ចេតិយ​បុរាណ​​​​ល្បី​ឈ្មោះ​​បំផុត​​របស់​​មីយ៉ាន់ម៉ា ដែល​មាន​ចម្ងាយ​​ប្រមាណ​ ៣០​គីឡូម៉ែត្រ​​​​​ភាគ​ខាង​ជើង​​​ចំណុច​​រញ្ជួយ​​កណ្ដាល។

 

បើ​យោង​ទៅ​តាម​​​​​​ក្រសួង​​​កិច្ចការ​វប្បធម៌​ ​​និង​សាសនា​​​​​​​​​​​​ ​បាន​សរសេរ​លើ​ទំព័រ​ Facebook ថា​​​​​​​​​មាន​​ចេតិយ​ប្រមាណ​​​​​ ២​៥០០​​កន្លែង​​​​រង​ការ​ខូចខាត។ ​​ប្រាសាទ​បុរាណ​​​មួយ​​​​នៅ​បរិវេណទីក្រុង​​​​ Bagan​ ​​​​​​​​​​ឈ្មោះ Shwesandaw សាងសង់​​នៅ​​​ចន្លោះ​សតវត្ស​ទី​​ ១០​ និង​ទី​​​១៤ សម្រាប់​​​​​​​មើល​ថ្ងៃ​លិច​ បាន​រង​ការ​ខូចខាត​យ៉ាង​ដំណំ​គួរ​ឲ្យ​សោក​ស្ដាយ​៕

 

រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា​​​​​​ឆក់​យក​ជីវិតមនុស្ស​​៣​នាក់​ និងបំផ្លាញ​​​ប្រាសាទ​​​ជាច្រើន​​

រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា​​​​​​ឆក់​យក​ជីវិតមនុស្ស​​៣​នាក់​ និងបំផ្លាញ​​​ប្រាសាទ​​​ជាច្រើន​​

 

រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា​​​​​​ឆក់​យក​ជីវិតមនុស្ស​​៣​នាក់​ និងបំផ្លាញ​​​ប្រាសាទ​​​ជាច្រើន​​

 

រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា​​​​​​ឆក់​យក​ជីវិតមនុស្ស​​៣​នាក់​ និងបំផ្លាញ​​​ប្រាសាទ​​​ជាច្រើន​​

 

រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា​​​​​​ឆក់​យក​ជីវិតមនុស្ស​​៣​នាក់​ និងបំផ្លាញ​​​ប្រាសាទ​​​ជាច្រើន​​

រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា​​​​​​ឆក់​យក​ជីវិតមនុស្ស​​៣​នាក់​ និងបំផ្លាញ​​​ប្រាសាទ​​​ជាច្រើន​​

រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា​​​​​​ឆក់​យក​ជីវិតមនុស្ស​​៣​នាក់​ និងបំផ្លាញ​​​ប្រាសាទ​​​ជាច្រើន​​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Channelnewsasia ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​