រ៉េត ស៊ូហ្សាណា ត្រៀម​ចេញ​វីដេអូ​ចម្រៀង​ទី​១​​​​ជាមួយ STEP

អតីត​សមាជិក​ក្រុម​ចម្រៀង Legacy លោក STEP និង​តារា​ចម្រៀង​ចំណូល​ថ្មី​របស់​ផលិតកម្ម​ហង្សមាស​ រ៉េត ស៊ូហ្សាណា បាន​ និង​កំពុង​ត្រៀម​ចេញ​វីដេអូ​ចម្រៀង​រួម​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ។

 

រ៉េត ស៊ូហ្សាណា ត្រៀម​ចេញ​វីដេអូ​ចម្រៀង​ទី​១​​​​ជាមួយ STEP
ម្ចាស់​បទ ​”Friend Zone” បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​​ដំបូង​ហើយ​ ដែល​លោក​បាន​សហការ​ថត​វីដេអូ​ចម្រៀង​ជាមួយ​អតីត​បេក្ខនារី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ថ្នាក់​ពិភព​លោក The Voice Cambodia រដូវ​កាល​ទី២​ រ៉េត ស៊ូហ្សាណា។ “នេះ​ជា​លើក​ដំបូង​របស់​ពួក​យើង​ដែល​បាន​ធ្វើ​ការ​រួម​គ្នា ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​សហការ​ជាមួយ ហ្សាណា ព្រោះ​គាត់​ជា​ក្មេង​ស្រី​មាន​សមត្ថភាព ​​និង​ស្រួល​ធ្វើ​ការ​ជាមួយ​គ្នា”។

 

រ៉េត ស៊ូហ្សាណា ត្រៀម​ចេញ​វីដេអូ​ចម្រៀង​ទី​១​​​​ជាមួយ STEP
តារា​ចម្រៀង​ដែល​ត្រូវ​បាន​អ្នក​គាំទ្រ​តាំង​នាម​ជា​ Rain កម្ពុជា​​បន្ថែម​ទៀត​ថា ការ​ថត​វីដេអូ​ចម្រៀង​នេះ​ គឺ​ជា​ការ​ថត​បទ​ចម្រៀង​​ដំបូង​របស់ រ៉េត ស៊ូហ្សាណា នៅ​ក្នុង​ផលិតកម្ម ហង្សមាស ហើយ​ទីតាំង​​សំខាន់​ក្នុង​ការ​ថត​វីដេអូ​ចម្រៀង​នេះ​ គឺ​​នៅ​លើ​ភ្នំ​បូក​គោ​ទឹក​ដី​ខេត្ត​ កំពត។ “សម្រាប់​បទ​ហ្នឹង​ជា​ Original Song ដែល​និយាយ​ពី​មនុស្ស​ប្រុស​សាវ៉ា​មាន​សង្សារ​ច្រើន តែ​​ខ្ញុំ​សុំ​លាក់​ចំណង​ជើង​សិន ក្រៅ​ពី​វីដេអូ​ចម្រៀង ​ពួក​យើង​ក៏​មាន​គម្រោង​ចេញ​ចម្រៀង​រួម​គ្នា​ដែរ”៕

 

រ៉េត ស៊ូហ្សាណា ត្រៀម​ចេញ​វីដេអូ​ចម្រៀង​ទី​១​​​​ជាមួយ STEP

 

 

អត្ថបទ៖ SAMEDY​​​

រូបភាព​ផ្ដល់​ដោយ៖ STEP