បទល្មើស​នេសាទ​ដាក់​របាំង​សន្ទុះ​រាំង​ផ្ជឹ​តដៃ​ព្រែក​ចាប់​ត្រី​ក្នុង​រដូវ​បិត​នេសាទ​​ចំណុច​ទៅ​ទំនប់​ក្អែក​ទុំ​ភូមិ​ស្ទឹង​ជ្រៅ​ស្រុក​បរិបូណ៌​

ខេត្តកំពង់ឆ្នាំង៖ ក្រោយពីទទួលបានការរាយការណ៍តាមទូរសព្ទ័ពីប្រជាពលរដ្ឋជាច្រើននាក់ក្នុងភូមិស្ទឹងជ្រៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ អំពីបទល្មើសនេសាទលួចដាក់សន្ទុះរាយរបាំងបិតផ្ជឹតដៃព្រែកមួយកន្លែងនៅចំណុចទំនប់ក្អែកទុំ ប្រជាពលរដ្ឋអោយដឹងថានៅយប់ថ្ងៃទី២៣ ខែសីហា ជនល្មើសចាប់ត្រីធំៗបានពីរបាំងស្ទុះនេះរាប់រយគីឡូក្នុង១យប់ៗ។ តាមសេចក្តីរាយការនេះអ្នកសារព័ត៌មានយើង១ក្រុម ចាប់ចុះទីដល់ចំណុចខាងលើ នៅម៉ោង២និង១៥នាទីរសៀល ថ្ងៃទី២៤ ខែសីហា និងពិតជាបានបទល្មើសដូចប្រជាពលរដ្ឋរាយការណ៍អោយមែន។

025a9

សូមបញ្ជាក់ថា៖ មុនពេលចុះទៅចំណុចខាងលើនេះក្រុមអ្នកសារព័ត៌មានយើងបានក៏បានរាយការណ៍ជូនលោកនាយខណ្ឌ័ និងលោកនាយសង្កាត់នេសាទឃុំឆ្នុកទ្រូ ដើម្បីសុំកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យនិងបង្ក្រាបតែពុំបានទទួលលទ្ធផល ពេលចុងក្រោយនៅម៉ោង៣និង៣០នាទី ទើបឃើញមន្ត្រីកងរាជអាវុធហត្ថស្រុកម្នាក់ និងមន្ត្រីនគរបាលស្រុកម្នាក់នៅយាមតំបន់អភិរក្សឃុំកំពង់ព្រះគគីរចុះទៅដល់ តាមបញ្ជាររបស់លោក ឈឹម បានប្រធានក្រុមការពារតំបន់អភិរក្ស ចុះទៅរើរុះរបាំងសន្ទុះប្រមាណ៨ម៉ែត្ររាំងផ្ជិតដៃព្រែកចោល និងបានយកសាច់អួនមួយចំនួនទុកជាវត្ថុតាងកសាងសំណុំរឿងនៃបទល្មើស។

025a8

ប្រជាពលរដ្ឋអោយដឹងថា៖ ម្ចាស់របាំងសន្ទុះនោះមានឈ្មោះ ពន្លក ដែលជាកូនអតីតៈលោកមេឃុំកំពង់ព្រះគគីរចាស់ គេបានចាប់ត្រីពីបទល្មើសនេះយកលក់អោយឈ្មួញទិញត្រីឈ្មោះគុន នៅកំពង់ឆ្នាំង។ ជាក់ស្តែងក្នុងពេលទៅដល់របាំងបទល្មើសយើងបានឃើញបុរសម្នាក់អះអាងថា គេជាប្អូនថ្លៃឈ្មោះពន្លក ដែលក្នុងពេលនោះដែរមានត្រីសណ្តាយ១ក្បាលធំមានពងពេញពោះទម្ងន់ប្រមាណ៦គីឡូ បានលោតចូលក្នុងរបាំងសន្ទុះនោះ ហើយត្រូវបុរសរូបនោះចាប់យកទៅផ្ទះបាត់ ដោយប្រាប់ថាត្រីនេះបើគេលក់អោយម៉ូយដែលមកទិញដល់ទីនេះក្នុង១គីឡូថ្ងៃ៣ម៉ឺនរៀល និងបើគេលក់នៅទីផ្សារក្នុង១គីឡូថ្លៃ៥ម៉ឺនរៀលដូច្នេះ បើលក់នៅទីផ្សារត្រី១ក្បាលនេះអាចលក់បាន៣០ម៉ឺនរៀលឯណោះ។

025a4

ប្រជាពលរដ្ឋពិតជាសោកស្តាយណាស់ បើមន្ត្រីមកដល់ ត្រីសណ្តាយដ៏ធំ១ក្បាលនេះពិតជាមន្ត្រីជំនាញអាចដកហូតព្រលែងចូលក្នុងទឹកវិញ ដែលវានឹងអាចញាស់កូនបានរាប់ម៉ឺនក្បាលទៀត។ ករណីខាងលើនេះប្រជាពលរដ្ឋ ស្នើសុំសមត្ថកិច្ចជំនាញកសាងសំ ណុំរឿងបញ្ជូនជនល្មើសដែលមានរូបថតជាចាប់ត្រីជាភ័ស្តុតាង ទៅតុលាការតាមផ្លូវច្បាប់ ដើម្បីកុំអោយអ្នកដ៏ទៃទៀតយកគំរូតាម បើធ្វើមិនបានទេល្មមទុកអោយមន្ត្រីជំនាន់ក្រោយដែលគេចេះធ្វើគគោគគេធ្វើការងារវិញម្តងទៅ៕ ( រិទ្ធិជ័យ )

025a5
025a6
025a7