Southampton កំពុងតែពិភាក្សាជាមួយ Lille ដើម្បីជិញ Sofiane Boufal (មានវីដេអូ)

ក្លិប Southampton កំពុងតែធ្វើការចរចាជាមួយនឹងក្លិប Lille ជុំវិញការផ្ទេរ Sofiane Boufal ខណៈដែលក្លិបទាំងពីរកំពុងស្ថិតយ៉ាងប្រកៀកក្នុងការយល់ព្រមលើការព្រមព្រៀងគ្នាមួយដែលអាចនឹងមានតម្លៃខ្លួន២៥លានអឺរ៉ូ (ស្មើនឹង២៨លានដុល្លារអាមេរិក) សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិម៉ារ៉ុករូបនេះ។

process

Boufal ដែលក៏ត្រូវបានចាប់អារម្មណ៍ដោយក្លិប Chelsea, Arsenal, Tottenham និង Watford នោះ ត្រូវបានគេប្រាប់ថា រូបគេនឹងត្រូវអនុញ្ញាតឲ្យចាកចេញេពីក្លិប Lille នៅរដូវក្តៅនេះ ក្រោយពីជួបយុទ្ធនាការដ៏ជោគជ័យមួយ បន្ទាប់ពីរូបគេបានស៊ុតបាល់បញ្ចូលទី១១គ្រាប់ក្នុងរដូវកាលរបស់ក្របខ័ណ្ឌកំពូលជាលើកទី១របស់គេ។ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះ កំពុងតែព្យាយាមធ្វើឲ្យរឹងមាំឡើងវិញ ក្រោយពីរងរបួសជង្គង់កាលពីខែឧសភា និងមិនត្រូវបានរំពឹងថា អាចចូលលេងបានម្តងទៀតឡើយនៅមុនពេលពាក់កណ្តលខែក្រោយ។ ប៉ុន្តែ បញ្ហានោះមិនបានបញ្ឈប់ឲ្យក្លិប Southampton ក្នុងការចាប់អារម្មណ៍ឡើយ ខណៈដែលលោក Claude Puel ដែលជាអ្នកចាត់ការទូទៅ ត្រូវបានគេយល់ឃើញថា បានជំរុញឲ្យមានការចុះហត្ថលេខា ក្រោយពីមើលសកម្មភាពប្រកួតរបស់ Boufal កាលពីរដូវកាលមុន។

ការពិភាក្សាផ្សេងៗបានចាប់ផ្តើមនៅសប្តាហ៍នេះ ខណៈដែលក្លិប Southampton បានរងនូវការច្រានចោលចំពោះការដាក់សំណើក្នុងតម្លៃខ្លួន១៥លានផោន។ ប៉ុន្តែ ប្រភពជិតដិតនឹងកីឡាកររូបនេះបានបញ្ជាក់ថ មាននូវការជឿជាក់មួយរវាងភាគីទាំងពីរថា កិច្ចព្រមព្រៀងគ្នាមួយអាចនឹងត្រូវបានឈានដល់ ខណៈដែល Lille ចង់បានតម្លៃខ្លួន២០លានអឺរ៉ូ និងប្រាក់ឧបត្ថម្ភបន្ថែម៥លានអឺរ៉ូទៀត៕

ប្រភពព័ត៌មាន៖ The Guardian

The post Southampton កំពុងតែពិភាក្សាជាមួយ Lille ដើម្បីជិញ Sofiane Boufal (មានវីដេអូ) appeared first on CamboSport.