Rostov និង Man City ដឹកដៃគ្នាទៅវគ្គចែកពូលនៃ Champions League (មានវិដេអូ Highlight)

ក្រុម Rostov របស់​រុស្ស៊ី បាន​ឈាន​ទៅ​ប្រកួត​វគ្គ​ចែក​ពូល​នៃក្រប​ខ័ណ្ឌ Champions League ក្រោយ​ពី​បាន​កត់ត្រា​ជ័យ​ជម្នះ​យ៉ាង​កក់ក្តៅលើក្រុម​អតីត​ម្ចាស់​ជើង​ឯក​របស់​ហូ​ឡង់ Ajax កាលពីថ្ងៃ​ពុធ​។ Rostov បាន​ទទួល​ជ័យជម្នះ ៤-១ នៅ​ពី​មុខ​អ្នក​ទស្សនា​ដ៏ច្រើនកុះ​ករ​ នៅ​ឯ​កីឡដ្ឋាន Olimp-2 របស់​ពួក​គេ​ដើម្បី​ទទួល​ជ័យ​ជម្នះ​ទាំង​ពីរ​ជើង​ក្នុង​ការ​ប្រកួត​វគ្គ Playoff ក្នុង​លទ្ធផល ៥-២ ស្រប​ពេល​ខ្សែ​ប្រយុទ្ធ​អ៊ី​រ៉ង់ Sardar Azmoun, Alexander Erokhin, ខ្សែ​បម្រើ​អេ​ក្វា​ទ័រ Christian Noboa និង Dmitry Poloz សុទ្ធ​សឹង​បាន​រក​គ្រាប់​បាល់បញ្ចូល​ទី​។

nolito-fabian

Davy Klaassen បាន​​ស៊ុតបាល់​បញ្ចូល​ទី​១​គ្រាប់​វិញ​សម្រាប់ Ajax ជា​មួយនឹង​​បាល់​ប៉េ​ណាល់​ទី​ជិត​បញ្ចប់​ការ​ប្រកួត​។ ស្រប​ពេល​ជាមួយគ្នានេះ ក្រុម Manchester City បានផ្តួលក្រុម​ Steaua Bucharest ១-០ ដើម្បី​ទទួល​ជ័យ​ជម្នះ​ទាំង​ពីរ​ជើង​​ក្នុងលទ្ធផល ៦-០ លើ​ក្រុម​អតីត្ចាស់​ជើង​ឯក​អឺ​រ៉ុប​របស់​រូម៉ានី​មួយនេះ​​។ ខ្សែ​បម្រើ Fabian Delph បាន​គ្រាប់​បាល់​បញ្ចូល​ទី​​តែមួយ​គ្រាប់នោះ​សម្រាប់​ក្រុម​របស់​លោក Pep Guardiola ខណៈ​ដែល​អ្នក​ចាំ​ទី Joe Hart និង​ខ្សែ​បម្រើ Yaya Toure សុទ្ធ​សឹង​បាន​ចូល​លេង​ក្នុង​ជម្រើស​​ទាំង​១១​នាក់​ដំបូងនៅកីឡ​ដ្ឋាន Etihad​។ ហេតុនេះ នឹងមានក្រុម​អង់គ្លេស​ចំនួន​៤​ក្នុង​វគ្គ​ចែក​ពូល និង​ក្រុម​អាល្លឺ​ម៉ង់ ចំនួន​៤ ក្រោយ​ពីក្រុម Borussia Moenchengladbach បានផ្តួល Young Boys របស់​រុស្ស៊ី ៦-១ ដើម្បី​ឈ្នះ​ទាំង​ពីរជើង ៩-២​៕

Rostov vs Ajax

Man City vs Steaua Bucharest

លទ្ធផល​គូ​ផ្សេង​ទៀត

APOEL (CYP) 1 FC Copenhagen (DEN) 1

(Copenhagen ឈ្នះ​ទាំង​ពីរ​ជើង 2-1)

Salzburg (AUT) 1 Dinamo Zagreb (CRO) 2

(Dinamo Zagreb ឈ្នះ 3-2 បន្ទាប់​ពី​បន្ថែម​១៥​នាទីពីរ​ដង)

The post Rostov និង Man City ដឹកដៃគ្នាទៅវគ្គចែកពូលនៃ Champions League (មានវិដេអូ Highlight) appeared first on CamboSport.