ចលនាយោហ្គា ដែលអាចជួយបន្ថយអាការជំងឺហឺត (មានវីដេអូ)

6 Videos


ជំងឺហឺតគឺជាបញ្ហាសុខភាពសារធារណៈមួយដែលកំពុងបង្ករក្តីកង្វល់ ហើយប្រសិនបើអ្នកកើតមានជំងឺនេះ អ្នកនឹងមិនមានអារម្មណ៍ស្រណុកនិងរីករាយក្នុងជីវិតនោះទេ ព្រោះវាប៉ះពាល់ដល់ចលនាដកដង្ហើម និងថប់ ដង្ហើមនៅពេលខ្លះ ។

នៅពេលជំងឺនេះធ្វើទុក្ខដល់អ្នកភ្លាម សរីរាង្គដកដង្ហើមច្រើនមានសភាពឡើងហើម រលាក និងឡើងស្លេស្មច្រើននៅប្រព័ន្ធផ្លូវដង្ហើម ដែលច្រើនបណ្តាលអោយអ្នកថប់ដង្ហើម ក្អក មានសភាពហត់ៗ និងពិបាកដកដង្ហើម ។ ជាអកុសលបើអ្នកកើតជំងឺនេះហើយ វាពិបាកនឹងជាសះស្បើយទៅវិញណាស់ ហើយមកទល់សព្វថ្ងៃនេះ នៅមិនទាន់មានថ្នាំអ្វីមកព្យាបាលបានជាដាច់នៅឡើយ ។ ប៉ុន្តែវិធីដ៏ប្រសើរដើម្បីជៀសវាងកុំអោយកើតជំងឺហឺត គឺត្រូវតាមដានសុខភាពជាមុន ជាពិសេសបើអាការៈដកដង្ហើមអ្នកមានសភាពខុសប្រក្រតី ។

ការលេបថ្នាំព្យាបាល ក៏ជាវិធីមួយប្រសើរដើម្បីជួយសម្រាលអាការៈនៃជំងឺនេះបានមួយផ្នែក ប៉ុន្តែប្រសិនបើអ្នកធ្វើលំហាត់ប្រាណបែបយូហ្គា នូវចលនាខ្លះ វាក៏នឹងជួយសម្រួលអាការៈនេះបានប្រសើរ ដោយមិនចាំបាច់ប្រើថ្នាំក៏បាន ។  ដូច្នេះអ្នកគួរសាកល្បងនូវលំហាត់យូហ្គាតាមវិដេអូខាងក្រោម ៖