កាន់តែរន្ធត់! គ្រោះរញ្ជួយដីវាយប្រហារអ៊ីតាលី មនុស្សស្លាប់កើនឡើងដល់ ៦៣ នាក់ និងរាប់រយនាក់ទៀតបាត់ខ្លួន

(រ៉ូម)៖ គ្រោះរញ្ជួយដីនៅអ៉ីតាលី បណ្តាលឲ្យមនុស្សស្លាប់កើនដល់ ៦៣នាក់ ខណៈរាប់រយនាក់ទៀត កំពុងជាប់ក្រោមគំនរអគារនៅឡើយ រង់ចាំការជួយសង្គ្រោះនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦។

សូមជំរាបថា គ្រោះរញ្ជួយដីបានកើតឡើងនៅពេលវេលាម៉ោង៣៖៣៦នាទីទៀបភ្លឺ ម៉ោងនៅទីក្រុងរ៉ូម ដែលស្ថិតនៅចម្ងាយ៧៦គីឡូម៉ែត្រ នៃទីក្រុងភាគខាងត្បូងឈាងខាងកើតប្រទេស ហើយវាបានញ័រចេញពីក្នុងដី ជម្រៅតែ១០គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយឡែកនៅទីក្រុងរ៉ូមវិញ អគារមួយចំនួនបានញាប់ញ័ររយៈពេល២០វិនាទី។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០០៩ គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានវាយប្រហារតំបន់ដដែលនេះ បានសម្លាប់ មនុស្សរហូតដល់ទៅជាង ៣០០នាក់ឯណោះ៕

ប្រភព៖ freshnewsasia


កាន់តែរន្ធត់! គ្រោះរញ្ជួយដីវាយប្រហារអ៊ីតាលី មនុស្សស្លាប់កើនឡើងដល់ ៦៣ នាក់ និងរាប់រយនាក់ទៀតបាត់ខ្លួន

មេដឹកនាំសហជីពនឹងប្រជុំត្រីភាគីជាមួយនិយោជក និងមន្រ្តីអំពីប្រាក់ឈ្នួលអប្បបរមានៅខែកញ្ញា

កាន់តែរន្ធត់! គ្រោះរញ្ជួយដីវាយប្រហារអ៊ីតាលី មនុស្សស្លាប់កើនឡើងដល់ ៦៣ នាក់ និងរាប់រយនាក់ទៀតបាត់ខ្លួន

​រដ្ឋាភិបាលមីយ៉ាន់ម៉ាបានហៅលោក Kofi Annan ឲ្យដឹកនាំក្រុមប្រឹក្សាដោះស្រាយបញ្ហាជនជាតិ Rohingya