ស៊យធំ! កាច់.កម៉ូតូបាន តែអត់ក្បាលប៊ូស៊ី អូសរត់

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​ប្រជា​ពល​ដ្ឋ​នាំ​គ្នា​ចាប់​វាយ​ទ្រម​ខ្លួន​​ ស្ទើរ​ស្លាប់ បន្ទាប់​ពី​កាច់​សោ​.​ក​ម៉ូតូ​បាន​​សម្រេច តែ​បញ្ឆេះ​មិន​ឆេះ​អូស​​រត់ ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ផ្អើល​តែ​ម្តង ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ការដ្ឋាន​សំណង់​មួយ​កន្លែង ក្នុងភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ផាត់ តា​រី ហៅ​សៀង សា​វុ​ធ អាយុ​៣០​ឆ្នាំ មាន​ទី​លំ​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ មានស្រុក​កំណើត​នៅ​ភូមិ​ជ្រៃ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​កាច់​សោ​.​ក​ម៉ូតូ​​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BW-5351 ។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ​ឌី​ង ចាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តាកែ ឃុំ​កំពង់អំពិល ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ បាន​ចត​ម៉ូតូ​ទុកក្បែរ​កន្លែងធ្វើការដោយចាក់សោ​.​ក​ត្រឹមត្រូវ តែ​ជន​រង​គ្រោះ​មាន​ភាព​ វៃឆ្លាតបាន​ដក​ក្បាល​ប៊ូស៊ី​ចេញ ​ដើម្បី​ការពារ។ 

លុះ​នៅ​វេលា​កើតហេតុ​​ ជនសង្ស័យ​រូប​នោះ មក​ធ្វើ​សកម្មភាព​កាច់​សោ​.​កបាន​សម្រេច ក៏​ធាក់​បញ្ឆេះ​​អត់​ឆេះ ជន​នោះ​ក៏​អូស​ម៉ូតូ​​រត់ ក៏​ត្រូវ​ជនរ​ង​គ្រោះ​ឃើញ​ទាន់​ស្រែក «​ចោរ​ៗ» ផ្អើល​នាំ​ព័ទ្ធ​ចាប់​ដោយ​​ដាក់​ម្នាក់​ មួយ​ដៃ​មួយ​ជើង​ទ្រម​ខ្លួន​​ តាម​កំហឹង​តែ​ម្តង ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីស្រដៀងគ្នានេះដែរ រួចប្រគល់ឲ្យសមត្ថកិច្ច នៅ​ម៉ោង៩៖៥៨នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចផ្ទះជួល ស្ថតិក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

មន្ដ្រីនគរបាលមូលដ្ឋាន បាន​ដឹងថា ជនសង្ស័យឈ្មោះជួន ចិត្រ អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្រែញ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ​ស្រុកគីរីវង្ស ខេត្តតាកែវ។ រីឯម្ចាស់ម៉ូតូឈ្មោះ ហៀម ទិត្យវិច្ឆិកា អាយុ២៣ឆ្នាំ​ មុខរបរកម្មកររោងចក្រ។

មន្ដ្រីដដែល បន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះ ហើយអង្គុយលេង រួចក៏ឮសម្លេងបញ្ឆេះម៉ូតូ ហើយខ្លូនបានសង្ស័យថាជាសំឡេងម៉ូតូរបស់ខ្លួន បានចេញមកអើតមើលស្រាប់តែឃើញជនសង្ស័យកាច់កម៉ូតូរបស់ខ្លួន បានសម្រេចរួចជិះចេញ ទើបផ្អើលស្រែកឆោឡោ ធ្វើឲ្យប្រជាពលរដ្ឋ ដេញចាប់បានវាយទ្រមខ្លួនរួចប្រគល់សមត្ថកិច្ច ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ទន្ទឹមនឹងនោះផងដែរ ដោយឡែកករណីមួយវិញទៀត  ចាប់ប្រគល់ឲ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ខណៈដែលបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងផ្ទះជួលភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក​ Honda Dream C125 ចូលក្នុងផ្ទះជួលខាងលើ ស្រាប់តែបក្ខពួកម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ ហើយម្នាក់ទៀតនៅចាំម៉ូតូ ខណៈពេលដែលកំពុងធ្វើសកម្មភាព ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់ ក៏បាននាំគ្នាដេញចាប់បានម្នាក់ ហើយម្នាក់ទៀតរត់គេចខ្លូនបាត់ស្រមោល។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋ ប្រគល់ខ្លូនឲ្យនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស៊យធំ! កាច់.កម៉ូតូបាន តែអត់ក្បាលប៊ូស៊ី អូសរត់

ស៊យធំ! កាច់.កម៉ូតូបាន តែអត់ក្បាលប៊ូស៊ី អូសរត់

ស៊យធំ! កាច់.កម៉ូតូបាន តែអត់ក្បាលប៊ូស៊ី អូសរត់

ស៊យធំ! កាច់.កម៉ូតូបាន តែអត់ក្បាលប៊ូស៊ី អូសរត់

ស៊យធំ! កាច់.កម៉ូតូបាន តែអត់ក្បាលប៊ូស៊ី អូសរត់

ស៊យធំ! កាច់.កម៉ូតូបាន តែអត់ក្បាលប៊ូស៊ី អូសរត់

ស៊យធំ! កាច់.កម៉ូតូបាន តែអត់ក្បាលប៊ូស៊ី អូសរត់

ស៊យធំ! កាច់.កម៉ូតូបាន តែអត់ក្បាលប៊ូស៊ី អូសរត់