ចិន​ នឹង​ក្លាយ​ជា​ប្រទេស​ទី​៣​ដែល​ជោគជ័យ​ ក្នុង​ការ​បញ្ជូន​យាន​ទៅ​កាន់​ភព​អង្គារ​

រហូតមកដល់ពេលនេះ មានការព្យាយាមបញ្ជូនយានទៅកាន់ភពអង្គារចំនួន ៤៣ លើក ធ្វើឡើងដោយសហរដ្ឋអាមេរិក, រុស្ស៊ី , ភ្នាក់ងារអវកាសអឺរ៉ុប, ឥណ្ឌា និង ជប៉ុន ប៉ុន្តែក្នុងចំណោមបេសកកម្មទាំង ៤៣ លើក មានយានរបស់ សហរដ្ឋអាមេរិក បានចុះចតពីរលើក នៅលើភពអង្គារ ចំណែកយាន រុស្ស៊ី បានចុះចតមួយលើក ។

ប្រសិនបើយានរបស់ប្រទេស ចិន ចុះចតដោយជោគជ័យនៅលើភពអង្គារក្នុងឆ្នាំ ២០២១ មានន័យថា ប្រទេស ចិន គឺជាប្រទេសទី ៣ បន្ទាប់ពី សហរដ្ឋអាមេរិក និងរុស្ស៊ី ដែលបានបញ្ជូនយានទៅស្រាវជ្រាវនៅភពក្រហម ។ បច្ចុប្បន្ន ប្រទេស ចិន កំពុងធ្វើយុទ្ធនាការស្វែងរកឈ្មោះ និងឡូហ្កូរបស់យានដែលត្រូវបង្ហោះទៅកាន់ភពអង្គារ ក្នុងសន្និសីទក្នុងទីក្រុង ប៉េកាំង ដោយអនុញ្ញាតឲ្យសាធារណជនផ្ដល់ឈ្មោះ និងស្លាកសញ្ញារបស់យាន ដែលនឹងត្រូវបញ្ជូនទៅកាន់ភពអង្គារនៅឆ្នាំ២០២០ ។

នាយករងនៃបេសកកម្មរុករកភពអង្គាររបស់ប្រទេស ចិន និយាយថា ប្រជាជន ចិន ចង់ឃើញបេសកកម្មដំបូងទៅកាន់ភពអង្គារ ដែលជាគម្រោងវិស្វកម្មបង្កើតថ្មី និងជាបេសកកម្មដែលទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ ។ យុទ្ធនាការនេះ ធ្វើឡើងក្នុងបំណងដាក់ឈ្មោះនិងសញ្ញារបស់យានទៅកាន់ភពអង្គារ ដែលជាជំហានមួយ ក្នុងបេសកកម្មភពអង្គាររបស់រដ្ឋាភិបាល ចិន ។

រដ្ឋបាលវិទ្យាសាស្ត្រ និងឧស្សាហកម្មបច្ចេកវិទ្យា របស់ប្រទេស ចិន កំពុងដំណើរការគម្រោងបេសកកម្មភពអង្គារ នៅដំណាក់កាលទីពីរ ដើម្បីបញ្ជូនយានមួយគ្រឿងទៅកាន់ភពក្រហម នៅឆ្នាំ ២០២០ បំណងប្រមូលដីនិងថ្មពីភពនោះ មកធ្វើការស្រាវជ្រាវ ។ ក្នុងឆ្នាំ ២០០៣ ចិន ក្លាយជាប្រទេសទី ៣ ដែលបានបញ្ជូនមនុស្សទៅកាន់អវកាស បន្ទាប់ពី សហរដ្ឋអាមេរិក និង រុស្ស៊ី និងកំពុងរៀបចំគម្រោងបញ្ជូនមនុស្សទៅកាន់ភពព្រះច័ន្ទនៅឆ្នាំ ២០៣៦ ហើយបើជោគជ័យតាមផែនការ ចិន គឺជាប្រទេសទី៣ដែលបានបញ្ជូនមនុស្សទៅភពព្រះច័ន្ទ ។

ប្រធានក្រុមវិស្វករសាងសង់យានភពអង្គារ និយាយថា គម្រោងកំពុងដំណើរការដោយរលូន និងចូលដល់ដំណាក់កាលបញ្ចប់ពង្រាងផែនការ នៅថ្ងៃទី ២ កញ្ញា ឆ្នាំ ២០១៤ ក្រោយការសិក្សា និងសាកល្បងអស់រយៈពេលជិត២ឆ្នាំ ដោយបានផលិតឧបករណ៍ជាច្រើនប្រភេទដើម្បីសាកល្បង ដែលបង្ហាញលទ្ធផលថា ឧបករណ៍ទាំងឡាយ ពុំមានបញ្ហាអ្វីឡើយ ។
ចិន​ នឹង​ក្លាយ​ជា​ប្រទេស​ទី​៣​ដែល​ជោគជ័យ​ ក្នុង​ការ​បញ្ជូន​យាន​ទៅ​កាន់​ភព​អង្គារ​

ចិន​ នឹង​ក្លាយ​ជា​ប្រទេស​ទី​៣​ដែល​ជោគជ័យ​ ក្នុង​ការ​បញ្ជូន​យាន​ទៅ​កាន់​ភព​អង្គារ​

ចិន​ នឹង​ក្លាយ​ជា​ប្រទេស​ទី​៣​ដែល​ជោគជ័យ​ ក្នុង​ការ​បញ្ជូន​យាន​ទៅ​កាន់​ភព​អង្គារ​
ប្រភព៖ kqube

  • ចិន​ នឹង​ក្លាយ​ជា​ប្រទេស​ទី​៣​ដែល​ជោគជ័យ​ ក្នុង​ការ​បញ្ជូន​យាន​ទៅ​កាន់​ភព​អង្គារ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កំសាន្ត
Tags: