​E​D​C​​ប្រកាស​ផ្អាក​​ផ្គត់ផ្គង់​អគ្គិសនី​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​រយៈពេល​៤​ថ្ងៃ​ក្នុង​ក្រុង​ភ្នំពេញ

រាជធានីភ្នំពេញ៖ អគ្គិសនីកម្ពុជានៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីជូនដំណឹងដោយប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ដល់២៨ ខែសីហា ឆ្នាំ២០១៦ នៅខណ្ឌមួយចំនួនធំទូទាំងទីក្រុងភ្នំពេញ។

EDCបានបន្ថែមថា ការប្រកាសផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនីស្ទើរតែគ្រប់ខណ្ឌទាំង១២ របស់រាជធានីភ្នំពេញដូចនេះ គឺដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្ដូរ តម្កើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្ដាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវជាដើម។

ខណ្ឌដែលត្រូវផ្អាកការផ្គត់ផ្គង់ភ្លើងទាំងនោះរួមមាន ថ្ងៃទី២៥ មានខណ្ឌពោធិ៍សែនជ័យ(សាខាអូរបែកក្អម) ខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ ថ្ងៃទី២៦ ខណ្ឌឫស្សីកែវ(សាខាវត្តភ្នំ) ខណ្ឌសែនសុខ(សាខាអូរបែកក្អម) និងខណ្ឌច្បារអំពៅ(សាខាចាក់អង្រែក្រោម) ថ្ងៃទី២៧ ខណ្ឌច្បារអំពៅ(សាខាចាក់អង្រែក្រោម) ខណ្ឌជ្រោយចង្វា(សាខាវត្តភ្នំ) និងខណ្ឌដង្កោ (សាខាអូរបែកក្អម) និងថ្ងៃទី២៨មាន ខណ្ឌដង្កោ(សាខាអូរបែកក្អម)៕

សូមអានព័ត៌មានលំអិតក្នុងសេចក្ដីប្រកាសខាងក្រោម៖
​E​D​C​​ប្រកាស​ផ្អាក​​ផ្គត់ផ្គង់​អគ្គិសនី​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​រយៈពេល​៤​ថ្ងៃ​ក្នុង​ក្រុង​ភ្នំពេញ

​E​D​C​​ប្រកាស​ផ្អាក​​ផ្គត់ផ្គង់​អគ្គិសនី​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​រយៈពេល​៤​ថ្ងៃ​ក្នុង​ក្រុង​ភ្នំពេញ

ប្រភព៖ kqube

  • ​E​D​C​​ប្រកាស​ផ្អាក​​ផ្គត់ផ្គង់​អគ្គិសនី​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​រយៈពេល​៤​ថ្ងៃ​ក្នុង​ក្រុង​ភ្នំពេញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កំសាន្ត
Tags: