បំពាក់ឧបករណ៍ Hudly លើអេក្រង់រថយន្ត អាចបង្ហាញពីព័ត៌មាន (មានវីដេអូ)

សូមទស្សនាវីដេអូ ៖

បច្ចេកវិទ្យាបង្ហាញពត៌មានលើកញ្ចក់អេក្រង់រថយន្តកំពុងតែត្រូវបានក្រុមហ៊ុនផលិតរថយន្តងាកមកយកចិត្តទុក ដាក់ក្នុងការផលិត ។ នេះជាបច្ចេកវិទ្យាមួយដែលគេត្រៀមនឹងយកទៅប្រើក្នុងយន្តហោះចំបាំង Top Gun fighter jets ផងដែរ ។

វាជាបច្ចេកវិទ្យាមួយដែលប្រើឧបករណ៍ជំនួយឈ្មោះថា Hudly ដាក់ភ្ជាប់នៅលើអេក្រង់និងបញ្ចូនទិន្នន័យលើអេក្រង់ថ្លានៃផ្ទៃកញ្ចក់នោះ ដូចទៅនឹងវែនតារបស់ Google Glass ដូច្នោះដែរ ដែលវាអាចដំណើរការបានតាមរយៈការទាញទិន្នន័យពីទូរស័ព្ទដៃរបស់អ្នក ។

បំពាក់ឧបករណ៍ Hudly លើអេក្រង់រថយន្ត អាចបង្ហាញពីព័ត៌មាន (មានវីដេអូ)

 

ឧបរករណ៍នេះអាចដាក់អោយដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការទាំងអេនឌ្រ័យនិង iOS ។ វាមានភាពងាយស្រួលប្រាប់ពីដំណឹងផ្សេងៗនៅលើអេក្រង់រថយន្តនៅពីមុខអ្នកផ្ទាល់ ដូចជាការបង្ហាញផ្លូវ ល្បឿន ផ្ញើរសារ និង អាចហៅទូរស័ព្ទចេញចូលបាន ។

បំពាក់ឧបករណ៍ Hudly លើអេក្រង់រថយន្ត អាចបង្ហាញពីព័ត៌មាន (មានវីដេអូ)

 

អ្នកប្រើប្រាស់អាចប្រើដោយភ្ជាប់នូវឧបករណ៍មួយនៅលើផ្ទៃអេក្រង់ជាការស្រេច ។ ឧបករណ៍នេះកំពុងធ្វើការ ផ្សព្វផ្សាយរកថវិការគាំទ្រផលិតនៅ Kickstarter ដែលគេសង្ឃឹមថា នឹងចេញលក់នៅចុងឆ្នាំនេះ ជាកាដូដ៏ សក្តិសមក្នុងរដូវគ្រីស្តស្មាស ៕

បំពាក់ឧបករណ៍ Hudly លើអេក្រង់រថយន្ត អាចបង្ហាញពីព័ត៌មាន (មានវីដេអូ)

ប្រភព  ៖ pmhotnews

  • បំពាក់ឧបករណ៍ Hudly លើអេក្រង់រថយន្ត អាចបង្ហាញពីព័ត៌មាន (មានវីដេអូ)已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:ជីវិតនិងសង្គម
Tags: