Man City ស៊ី Steaua តែ​១គ្រាប់ ឡើង​វគ្គ​ចែកពូល​ UCL

ក្រុម​លេខ​៤​របស់​អង់គ្លេស Manchester City បាន​យក​ឈ្នះ​ក្រុម​រង​ជើង​ឯក​លីគ​កំពូល​រ៉ូម៉ានី Steaua Bucharest ត្រឹម​១-០ ប៉ុណ្ណោះ​ដើម្បី​ឡើង​ទៅ​វគ្គ​​ចែក​ពូល​ UEFA Champions League បន្ទាប់​ពី​ជើង​ទី​១ ​ពួក​គេ​ឈ្នះ​រហូត​ដល់ ៥-០ រួច​ទៅ​ហើយ​។

 

Man City ស៊ី Steaua តែ​១គ្រាប់ ឡើង​វគ្គ​ចែកពូល​ UCL

 

ក្នុង​ការ​ប្រកួត​​ធ្វើ​ឡើង​នៅ​ទឹកដី Etihad ក្រុម​ម្ចាស់​ផ្ទះ បាន​ទុក​ជើង​កីឡាករ​សំខាន់​ៗ​របស់​ខ្លួន​មួយ​ចំនួន​មិន​ឲ្យ​ចូល​លេង​ ក្នុង​នោះ​អ្នក​ចាំ​ទី​ Joe Hart ក៏​ត្រូវ​អ្នក​ចាត់​ការ​ទូទៅ​លោក Pep ផ្ដល់​ឱកាស​ឲ្យ​លេង​ពេញ​៩០​នាទី​ផង​ដែរ។ ​១គ្រាប់របស់​ Man City ​ធ្វើ​បាន​សម្រេច​ក្រោមការតែតបញ្ចូលទីរបស់​កីឡាករ Fabian Delph នៅ​នាទី​៥៦។

 

លទ្ធផល​ជម្រុះ​ Champions League គូ​ផ្សេង​ទៀត៖ APOEL Nicosia ១-១ FC Koebenhavn, Borussia Moenchengladbach ៦-១ Young Boys, FC Rostov ៤-១ Ajax, Salzburg ១-២ Dinamo Zagreb៕

 

Man City ស៊ី Steaua តែ​១គ្រាប់ ឡើង​វគ្គ​ចែកពូល​ UCL

 

Man City ស៊ី Steaua តែ​១គ្រាប់ ឡើង​វគ្គ​ចែកពូល​ UCL

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC