ធ្លាក់​យន្តហោះ​ធំ​បំផុត​ក្នុង​លោក​ ​តែ​គ្មាន​អ្នក​របួស

យន្តហោះ​ធំ​ជាង​គេ​បំផុត​ក្នុង​លោក​ ​Airlander​ ​បាន​ជួប​ឧបទ្ទវហេតុ​ ដែល​​បណ្ដាល​ឲ្យ​ខូច​ខាត​នូវ​បន្ទប់​បញ្ជា​ស្ទើរ​ទាំង​ស្រុង​ប៉ុន្តែ​មិន​មាន​អ្នក​រង​របួស។

 

ធ្លាក់​យន្តហោះ​ធំ​បំផុត​ក្នុង​លោក​ ​តែ​គ្មាន​អ្នក​របួស

 

ឧបទ្ទវហេតុ​នេះ​កើត​ឡើង​ក្រោយ​យន្តហោះ​ដ៏​ធំ​សម្បើម​ ​Airlander​ ​ធ្វើ​ការ​ចុះ​ចត​ខុស​បច្ចេកទេស​ ក្រោយ​ពី​ការ​ហោះហើរ​សាកល្បង​សំកាំង​ខ្លួន​លើ​អាកាស​អស់​មួយ​សប្ដាហ៍។ មូលហេតុ​ជុំវិញ​រឿង​នេះ​អ្នក​ជំនាញ​ប្រកាស​ថា​មក​ពី​ការ​ប្រើប្រាស់​ម៉ាស៊ីន​លើស​កម្រិត​អតិបរមា​របស់​យន្តហោះ​ ដែល​មាន​សមត្ថភាព​អាច​ហោះហើរ​បាន​ត្រឹម​ ​៥​ ​ថ្ងៃ​ ​ហើយ​ក៏​មក​ពី​កត្តា​ទំនិញ​ប្រមាណ​ ​១០​ ​តោន​ដែល​ផ្ទុក​ពេល​សាកល្បង​នោះ។

 

ធ្លាក់​យន្តហោះ​ធំ​បំផុត​ក្នុង​លោក​ ​តែ​គ្មាន​អ្នក​របួស

 

ធ្លាក់​យន្តហោះ​ធំ​បំផុត​ក្នុង​លោក​ ​តែ​គ្មាន​អ្នក​របួស

 

​ទាក់ទង​ឧបទ្ទវហេតុ​នេះ​ក្រុម​អ្នក​ជំនាញ​អះអាង​ថា ​គេ​បាន​ដឹង​ថា​ ​Airlander​ ​អាច​នឹង​មាន​បញ្ហា​ព្រោះ​យន្តហោះ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សាកល្បង​ ​ហើយ​ថវិកា​ប្រមាណ​ជាង​ ​២​ ​ម៉ឺន​ដុល្លារ​ត្រូវ​ប្រើប្រាស់​សម្រាប់​ជួសជុល​ការ​ខួច​ខាត​នេះ៕

 

 

អាន​បន្ត​ ​៖​ យន្តហោះ​ធំ​ ​តែ​យឺត​ជាង​គេ​បំផុត​ក្នុង​លោក​ផ្ដើម​ដំណើរ​ការ​
អានបន្ត ៖ អ្នក​លេង​អ៊ីនធឺណិត​​ផ្ទុះ​សំណើច​នឹង​​រូបរាង​យន្តហោះ​ដែល​ធំ​ជាង​គេ​ក្នុង​លោក

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​dailymail