ចុច​តែ​ម្តង​អាច​ប្រើ​ប្រាស់​គណនី​ធនាគារ​របស់​ខ្លួន​បាន​គ្រប់​ពេល​វេលា ​គ្រប់​ទី​កន្លែង

ថ្មីៗ​នេះ​ធនាគារ ABA បាន​ដាក់​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​មុខងារ​ទំនើប​ថ្មី​មួយ​ទៀត​លើ ABA Mobile App គឺ Fingerprint ID។ ពេល​នេះ​អតិថិជន​ធនាគារ ABA ​ទាំង​អស់​កាន់​តែ​ងាយ​ស្រួល​ប្រើ​ប្រាស់​សេវា​ធនាគារ​ជា​ច្រើន​តាម​រយៈ​ទូរស័ព្ទ​ដៃ​ ស្មាតហ្វូន (iOS ឬ Android)​ ដែល​មាន​មុខងារ ស្កេន​ក្រយ៉ៅ​ដៃ​ស្រាប់​ ។​

 

ចុច​តែ​ម្តង​អាច​ប្រើ​ប្រាស់​គណនី​ធនាគារ​របស់​ខ្លួន​បាន​គ្រប់​ពេល​វេលា ​គ្រប់​ទី​កន្លែង

 

មុខងារ​ថ្មីនេះ នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ អាច​ចូល​ទៅ​ប្រើ​​គណនី​ធនាគារ​របស់​ខ្លួន​តាម​ទូរស័ព្ទ​ដៃ​កាន់​តែ​ឆាប់​រហ័ស ខណៈ​សុវត្ថិភាព​ត្រូវ​បាន​ធានា១០០%​ ។​ ម្រាម​ដៃ​របស់​អ្នក​គឺ​ជា​លេខ​សម្ងាត់​​ពិសេស​បំផុត ដែល​គ្មាន​នរណា​អាច​ស្មាន​​ដឹង ។​

 

វិបសាយ​ផ្លូវការ​របស់​ធនាគា​រ ABA បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​ព័ត៌មាន​ប្រតិបត្តិការ​ណា​មួយ ឫ​ព័ត៌មាន​លម្អិត​ក្នុង​គណនី​របស់​អតិថិជន​ ត្រូវ​បាន​រក្សា​ទុក​នៅក្នុង​ទូរស័ព្ទ​ដៃ​ ឬ​ស៊ីម​កាត​ឡើយ ។ ដូច្នេះ​ទោះបី​ជា​ទូរស័ព្ទ​របស់​អតិថិជន​បាត់ ឬ​ត្រូវ​លួច ក៏​គណនី​ធនាគារ​របស់​គេ​​នៅតែ​មាន​សុវត្ថិភាព​បំផុត​ដែរ។

 

ស្វែង​យល់​ពី​របៀប​ដំឡើង​កម្មវិធី​ស្កេន​ក្រយៅ​ដៃ​ក្នុង​ ABA Mobile App សូមចុចទីនេះ
 

បច្ចុប្បន្ន​សេវា​ធនាគារ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ​របស់​ធនាគារABA កំពុង​ឈាន​មុខ​គេ​បំផុត​នៅ​ប្រទេស​កម្ពុជា ថែម​ទាំង​បាន​បន្ត​អភិវឌ្ឍ​កាន់​តែ​ទំនើប និង​ប្រសើរ​ជា​រៀង​រាល់​ឆ្នាំ ដែល​រហូត​មក​ដល់​ពេល​នេះ​អតិថិជនABA ​ប្រមាណ​៣ម៉ឺន​នាក់​ហើយ​បាន​ប្រើ​ប្រាស់​ ABA Mobile App។

 
​អស់​កង្វល់​ពី​ការ​ដាក់​លុយ​ច្រើន​តាម​ខ្លួន ឬ​ត្រូវ​ការ​ប្រើ​ប្រាស់​លុយ​ជា​បន្ទាន់ ឬ មិន​មាន​ពេល​មក​កាន់​សាខា​ធនាគារ​ដោយ​ផ្ទាល់​ ព្រោះ​តែ​ការ​ប្រើ ​ ABA Mobile App មាន​គុណ​សម្បត្តិ​លេចធ្លោ ជា​ច្រើន​ទៀត​ដូចជា ៖

– ផ្ទេរ​លុយ មិន​គិតថ្លៃ​ រវាង​គណនី ABAដូចគ្នា

– ពិនិត្យ​សមតុល្យ និង​ប្រវត្តិ​ប្រតិបត្តិការ​របស់​អ្នកនៅ​ជិត​អ្នក​បំផុត ព្រម​ទាំង​សេវា​ផ្សេងៗ​ជា​ច្រើន​ទៀត។

– ផ្ញើ​ប្រាក់​ទៅ​អ្នកណា​ម្នាក់ ​ហើយ​ឲ្យ​ពួក​គេ​ទៅ​ដក​ពី ABA ATM ណា​មួយ​ដោយ​គ្រាន់​តែ​ប្រើ​លេខ​កូដ ពុំ​ចាំបាច់​ប្រើ​កាត​ឡើយ

– បញ្ចូល​លុយ​ទូរស័ព្ទ និង​បង់​ថ្លៃ​វិក្កយ​បត្រ​ផ្សេងៗ (អ៊ីនធឺណែត បង់​ទឹក​-ភ្លើង សេវា ទូរទស្សន៍​ខ្សែ​កាប និង​សេវា​ផ្សេងៗ​ទៀត)

– ស្វែង​រក​សាខា​ធនាគារ ABA ឫ​ម៉ាស៊ីន ATM ឬ​ក៏​ម៉ាស៊ីន​ដាក់​សាច់​ប្រាក់​ដែល​នៅ​ជិត​អ្នក​បំផុត ព្រម​ទាំង​សេវា​ផ្សេងៗ​ជា​ច្រើន​ទៀត។

 

ចង់​ដឹង​ច្បាស់​ពី​សារប្រយោជន៍ និង​ការ​ប្រើប្រាស់ ABA Mobile​​ App តោះ! ​មើល​វីដេអូខ្លី​ខាង​ក្រោម​នេះ ៖

 

 

ABA Mobile App ​ សម​ស្រប​បំផុត​សម្រាប់​មនុស្ស​សម័យ​ថ្មី!
អតិថិជន​អាច​ទាញ​យក​កម្មវិធី​នេះ​ដោយ​ឥត​គិត​ថ្លៃ​តាម​រយៈ​Link ខាង​ក្រោម​នេះ ដោយ​មិន​ចាំបាច់​មក​កាន់​សាខា​ធនាគារ​ផ្ទាល់​ឡើយ ៖

 

ចុច​តែ​ម្តង​អាច​ប្រើ​ប្រាស់​គណនី​ធនាគារ​របស់​ខ្លួន​បាន​គ្រប់​ពេល​វេលា ​គ្រប់​ទី​កន្លែង ចុច​តែ​ម្តង​អាច​ប្រើ​ប្រាស់​គណនី​ធនាគារ​របស់​ខ្លួន​បាន​គ្រប់​ពេល​វេលា ​គ្រប់​ទី​កន្លែង

 

​ប៉ុន្តែ​ប្រសិន​បើ​អ្នក​ចង់​បើក​គណនី​ជាមួយ​ធនាគារ ABA អ្នក​អាច​ទៅ​កាន់​សាខា​គ្រប់​ទី​កន្លែង​របស់​ធនាគារABA រាល់​ម៉ោង​ធ្វើការ ដោយ​ចំណាយ​ពេល​តែ ​២០ ទៅ​២៥នាទី​ប៉ុណ្ណោះ ។

 

សម្រាប់​ព័ត៌មាន​លម្អិត ពី​ ABA Mobile App សូម​ទាក់​ទង​មក​លេខ 023 22 53 33 ឬ ចូល​ទៅ​កាន់​វិបសាយ​ផ្លូវការ​របស់​ធនាគារ ABA www.ababank.com៕

 

អត្ថបទៈ លីដា