ទូរសព្ទ​បត់​ Samsung ស៊េរី​ថ្មីមាន​សមត្ថភាព​ខ្លាំង​ដូច​ Galaxy Note 7

ទូរសព្ទ​បត់​របស់​ក្រុមហ៊ុន​ Samsung ដែល​មាន​ម៉ូដែល​ SM-W2017 និង​ មាន​ឈ្មោះ​​ថា​ Veyron បាន​លេចធ្លាយ​រូបរាង​ជា​ច្រើន​ដង​មក​​នា​ពេល​កន្លងមក។ នៅ​ថ្ងៃ​នេះ​មាន​ការ​លេច​ធ្លាយ​ផ្សេង​មួយ​ទៀត​ដែល​បង្ហាញ​ពី​លក្ខណៈ​សម្បត្តិ​របស់​ទូរសព្ទ។

 

ទូរសព្ទ​បត់​ Samsung ស៊េរី​ថ្មីមាន​សមត្ថភាព​ខ្លាំង​ដូច​ Galaxy Note 7

រូបរាង​ទូរសព្ទ​បត់​ Samsung ជំនាន់​មុន

 

បើ​តាម​ព័ត៌មាន​បញ្ចេញ​ដោយ​​ក្រុមការងារ​ AnTuTu បាន​បង្ហាញ​ថា​ Veyron មាន​បំពាក់​កាមេរ៉ា​កម្រិត​ ១២ MP ដូច​មាន​លើ​ Galaxy Note 7, កាមេរ៉ា​ទី​ពីរ​កម្រិត​ ៥ MP, ​ប្រើ​បន្ទះ​ Snapdragon 820 និង​ មាន​ RAM ទំហំ​ ៤ GB និង​ មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ ៦៤ GB។

 

ប្រភព​ខាង​លើ​បាន​បញ្ជាក់​ដែរ​ថា ​អេក្រង់​ទំហំ ៤,២ អ៊ីញ​ របស់​ទូរសព្ទ​បត់​នេះ​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត​ 1080p។

 

ទូរសព្ទ​បត់​ Samsung ស៊េរី​ថ្មីមាន​សមត្ថភាព​ខ្លាំង​ដូច​ Galaxy Note 7

 

​​​​គេ​រំពឹង​ថា​​ទូរសព្ទ​បត់​ជំនាន់​ថ្មី​អាច​​បង្ហាញ​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ចិន​ក្នុង​រយៈ​ពេល​ ២-៣ សប្ដាហ៍​ខាង​មុខ​នេះ ហើយ​នឹង​មាន​លក់​តែ​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ប៉ុណ្ណោះ៕

 

ចុច​អាន៖ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថ្ម​ស្មាតហ្វូន​ ​អាចការពារ​ផ្ទុះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​