ខណៈ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​ខេត្តព្រះវិហារ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បញ្ចប់​ការ​ពិនិត្យ​មើល​ស​មិ​ទ្ឋ​ផល​និង​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​កុមារ​ពិការ គ ថ្លង់ ប្រជាពលរដ្ឋ អាជីវករ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​និង​កំពង់ចាម​ហើយ ហើយ​បើ​តាម​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ សីហា នៅ​ពេល​នេះ​សម្តេច​កំពុង​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ចាម​ឆ្ពោះទៅ​ខេត្តព្រះវិហារ ដើម្បី​ពិនិត្យ​មើល​ស​មិ​ទ្ឋ​ផល​នានា​និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តព្រះវិហារ​៕