ស្រែកយំយ៉ាងខ្លាំង ក្រោយឃើញប្តីដោតកាំបិតជាប់ទ្រូង

ខេត្តកំពង់ចាម ​៖ ដោយ​មើលឃើញ​ជញ្ជាំង​ផ្ទះ កាន់តែ​មាន​សភាព​ចាស់ និង​ពុក​ផុយទៅហើយ​នោះ​ បុរស​ម្នាក់ឈ្មោះ​ប៊ុ​ន លី​ម អាយុ​៤៧​ឆ្នាំ មានទីលំ​នៅ​ភូមិ​ចុង​ខ្ញូ​ង ឃុំ​មហា​ខ្ញូ​ង ស្រុក​កោះសូទិន បាន​ដើរទៅ​កាប់​ដើមឬស្សី​នៅ​ខាងក្រោយ​ផ្ទះ មាន​ចម្ងាយ​៥០​ម៉ែត្រ ដើម្បី​យក​មក​ធ្វើ​ជញ្ជាំង​ផ្ទះ ។  

តែជា​អកុសល​​ ខណៈ​​ពេលឡើង​ទៅ​កាប់​ដើមប្ញស្សី​ បែរជា​ធ្លាក់​មក​បុក​ជង់​លិច​​ផ្លែកាំបិត​ស្លាប់​ភ្លាមៗ ដែល​ហេតុ​ការ​ណ៍​នោះ​កើត​ឡើ​ង កាលពី​​វេលាម៉ោង​០៥​ និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ​សីហា ២០១៦ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សព​​ ។

លោក​វរ​សេនី​យ៍​ទោ ប្រេង  ហ៊ី​ម  អធិការ​នគរបាល​ស្រុក​កោះសូទិនប្រាប់​ឱ្យដឹង​ថា កាលពី​រសៀល​ពេល​ មុន​ពេលកើតហេតុ​ បុរស​​ខាងលើចេញពីផ្ទះ​របស់​ខ្លួន ដោយ​ក្នុង​ដៃ​មាន​កាន់​កាំបិត​ផ្គាក់ ​និងពូថៅ​១​ មាន​ផ្លែ​មុត​សំរាប់​កាប់​ដើម​ឫស្សី ជា​ច្រើន​ដើម​មក​កាត់​​ជាប​ន្ទះ​បាំងជញ្ជាំង​ផ្ទះ ដែល​ចាស់​ទៅ​ហើយ​នោះ​។ ក្នុង​ពេល​ដែល​កាប់​បាន​មួយ​ដើម​ហើយ​​កាប់​បន្ត​ទៀត  ដោយ​បាន​លុះ​ខ្នែង​ឫស្សី​ស្អាត​ឡើង​ទៅ​លើ​បាន​កំពស់​៦,៥០​ម៉ែត្រ ចៃដន្យ​ស្រាប់តែ​បាក់​ខ្នែង​​​ធ្លាក់​មក​ដី ហើយ​ត្រូវ​​​ផ្លែកាំបិត​ផ្គាក់​ដោត​លិច​ត្រង់​គល់​ដោះ​ស្តាំ​បណ្តាល​ឲ្យ​ស្លាប់ ។

​ក្នុង​ពេល​នោះ ​មេឃបាន​បង្អុរ​ភ្លៀង​ធ្លាក់​ចុះ​មក លាយឡំ​ទៅ​ដោយ​ខ្យល់​បោកបក់​ថែម​ទៀត  លុះ​ពេល​ដែល​រាំងភ្លៀង​បាត់ប្តី​​យូរ​ពេក ​​​ប្រពន្ធ​ដើរទៅ​តាម​រក​មើល​ប្តី ស្រាប់តែ​ឃើញ​ប្តី​បាន​ស្លាប់​ ដោយ​មាន​ដោតជាប់​នឹង​ផ្លែកាំបិត ក៏​បាន​ស្រែក​ទ្រហោរ​យំទួញ​សោក​​អាណិត​ប្តី​ជា​ពន់ពេក ។

ហើយ​បាន​ហៅ​សាច់ញាតិ​មក​ជួយ​សែង​សព​ប្តី​មក​ដាក់​នៅ​ខាងក្រោម​ផ្ទះ  ក្នុង​ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ប៉ុ​ស្តិ៍​រដ្ឋ​បាល​​ឃុំ​មហា​ខ្ញូ​ង ចុះ​មក​ពិនិត្យ​សព​រួមជាមួយនឹង​កម្លាំង​នគរបាល​បច្ចេកទេស​ស្រុក​ គឺតាម​ការ​ពិនិត្យ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នោះ​ទេ គឺ​សព​ពិតជា​ស្លាប់​ដោយ​កាំបិត​ដោត​ជាប់ដោយ​ខ្លួនឯង​ពេល​ដែល​ធ្លាក់​ចុះ​មក​កាំបិតនៅ​ពីក្រោម​ទើប​ដោត​ជាប់​ដូច្នេះ ។