រញ្ជួយ​ដី​នៅ​អ៊ីតាលី កើន​ចំនួន​មនុស្ស​ស្លាប់ និង​របួស ជាង​៥០០​នាក់

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ១៥៩​នាក់​បាន​ស្លាប់ និង ៣៦៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស នៅ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី ដែល​បាន​វាយ​ប្រហារ​តំបន់​ភ្នំ នៃ​ភាគ​កណ្ដាល​ប្រទេស​អ៊ីតាលី។ ការ​រញ្ជួយ​ដី​កម្រិត ៦,២ វ៉ិចទ័រ​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ៣ និង ៣៦​នាទី ម៉ោង​នៅ​អ៊ីតាលី (ត្រូវ​នឹង​ម៉ោង ៨ និង ៣៦នាទី​នៅ​កម្ពុជា) ថ្ងៃ​ពុធ ទី​២៤ ខែ​សីហា ឆ្នាំ​២០១៦ ចម្ងាយ​១០០​គីឡូម៉ែត្រ​ពី​ភាគ​ខាង​ជើង​នៃ​ទីក្រុង​រ៉ូម មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង Perugia ឡើយ។

 

រញ្ជួយ​ដី​នៅ​អ៊ីតាលី កើន​ចំនួន​មនុស្ស​ស្លាប់ និង​របួស ជាង​៥០០​នាក់

 

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៨៦​នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ខាង​លើ ស្ថិត​នៅ​ក្នុង​ទីក្រុង​ប្រវត្តិសាស្ត្រ Amatrice ដោយ​លោក​អភិបាលក្រុង​នេះ​បាន​និយាយ​ថា ៣​ភាគ​៤​នៃ​ទីក្រុង​ត្រូវ​បាន​បំផ្លាញ។ មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត ត្រូវ​បាន​គេ​ជឿ​ជាក់​ថា កំពុង​ស្ថិត​នៅ​ក្រោម​គំនរ​អគារ​បាក់​បែក​នៅ​ឡើយ។ ក្រុម​អ្នក​ជួយ​សង្គ្រោះ ប្រើ​ប្រាស់​ឧបករណ៍​លើក​របស់​ធ្ងន់ និង​ដៃ​ទទេ ខណៈ​អាជ្ញាធរ​និយាយ​ថា ការ​ស្វែង​រក​អ្នក​នៅ​រស់​អាច​បន្ត​រហូត​ដល់​ពេល​យប់។

 

នាយករដ្ឋមន្រ្តី​អ៊ីតាលី លោក Matteo Renzi បាន​ចុះ​ទៅ​ដល់​តំបន់​កើតហេតុ និង​ឲ្យ​សញ្ញា​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង ហើយ​លោក​បាន​គោរព​សរសើរ​ដល់​អ្នក​ស្ម័គ្រ​ចិត្ត និង​មន្រ្តី​ការពារ​ស៊ីវិល ដែល​បាន​ប្រញាប់​ប្រញាល់​ទៅ​កន្លែង​កើតហេតុ នៅ​ពាក់​កណ្តាល​យប់ និង​ប្រើ​ប្រាស់​ដៃ​ទទេ​របស់​ពួក​គេ ដើម្បី​ជីក​រក​អ្នក​នៅ​រស់។ តំបន់​ដែល​បាន​ទទួល​រង​ការ​រញ្ជួយ​ខ្លាំង​បំផុត គឺ​តំបន់ Umbria , តំបន់ Lazio និង តំបន់ Le Marche។

 

គួរ​រំលឹក​ថា កាល​ពី​ឆ្នាំ​២០០៩ ការ​រញ្ជួយ​ដី​កម្រិត ៦,៣ រ៉ិចទ័រ នៅ​ក្នុង​ទីក្រុង Aquila នៃ​ប្រទេស​អ៊ីតាលី បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ៣០០​នាក់​ស្លាប់​បាត់​បង់​ជីវិត៕

 

រញ្ជួយ​ដី​នៅ​អ៊ីតាលី កើន​ចំនួន​មនុស្ស​ស្លាប់ និង​របួស ជាង​៥០០​នាក់

 

រញ្ជួយ​ដី​នៅ​អ៊ីតាលី កើន​ចំនួន​មនុស្ស​ស្លាប់ និង​របួស ជាង​៥០០​នាក់

 

រញ្ជួយ​ដី​នៅ​អ៊ីតាលី កើន​ចំនួន​មនុស្ស​ស្លាប់ និង​របួស ជាង​៥០០​នាក់

 

រញ្ជួយ​ដី​នៅ​អ៊ីតាលី កើន​ចំនួន​មនុស្ស​ស្លាប់ និង​របួស ជាង​៥០០​នាក់

 

រញ្ជួយ​ដី​នៅ​អ៊ីតាលី កើន​ចំនួន​មនុស្ស​ស្លាប់ និង​របួស ជាង​៥០០​នាក់

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ BBC