Jennifer Lopez និង​មិត្ត​ប្រុស​ប្អូន​ជិត​២០​ឆ្នាំ​បែក​គ្នា​ហើយ តែ​នៅ​រាប់អាន​ជាមិត្ត?

ស្នេហា​រវាង​តារា​ចម្រៀង​ Jennifer Lopezវ័យ​៤៧​ឆ្នាំ​និង​មិត្ត​ប្រុសCasper Smart ​វ័យ​២៩​ឆ្នាំ​បាន​ដើរ​ដល់​ផ្លូវ​​បំបែក​ហើយ ក្រោយ​ស្រឡាញ់​គ្នា​៥​ឆ្នាំ តែ​ពួក​គេ​នៅ​តែ​រាប់អាន​គ្នា​ជា​មិត្ត​ធម្មតា​។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី  PEOPLE ។

 

Jennifer Lopez និង​មិត្ត​ប្រុស​ប្អូន​ជិត​២០​ឆ្នាំ​បែក​គ្នា​ហើយ តែ​នៅ​រាប់អាន​ជាមិត្ត?

 


តាម​ប្រភព​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖” Jennifer​និងCasper​ដែល​ជា​អ្នក​រាំ​បាន​ចែក​ផ្លូវ​គ្នា។ ពួក​គេ​បាន​ចប់​គ្នា​​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​ហើយ​។ ដូច្នេះ​វា​គ្មាន​រឿង​ស្នេហា​អ្វី​ទៀត​ទេ តែ​ពួកគេ​​នៅ​តែ​មាន​ភាព​ល្អ​នឹង​គ្នា រាប់​អាន​ជា​មិត្តភ័ក្ដិ។ ហើយ​ការ​បែក​គ្នា​គឺ​បែក​ដោយ​តាម​សម្រួល​”។

 

យ៉ាងណាមិញ ប្រភព​ជិតស្និទ្ធ​មួយ​ទៀត​របស់  Casper បាន​ប្រាប់ TMZ ថា​ ការ​បែក​គ្នា​រវាង​តារា​ទាំង​ពីរ​មិន​ពិត​ប្រាកដ​ទេ តែ​មាន​មនុស្ស​មួយ​ចំនួន​បាន​ប្រាប់​ទៅ​វិបសាយ​នានា​ថា​ទំនាក់ទំនង​របស់​ពួក​គេ​បាន​ចប់។ អ្វី​ៗ​កាន់​តែ​ច្បាស់​មាន​តែ Jennifer និង​Casper​ទើប​អាច​បញ្ជាក់​រឿង​នេះ​បាន តែ​មក​ដល់​ពេល​នេះ​ពួក​គេ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ឡើយ៕

 

Jennifer Lopez និង​មិត្ត​ប្រុស​ប្អូន​ជិត​២០​ឆ្នាំ​បែក​គ្នា​ហើយ តែ​នៅ​រាប់អាន​ជាមិត្ត?

 

ចុចអាន៖ J.Lo ​បាន​លុយ​ប៉ុន្មាន​ ពេល​ចម្រៀង​ក្នុង​មង្គលការ​កូន​សេដ្ឋីដែល​ចំណាយ​អស់​១​ពាន់​​លាន​ដុល្លារ?

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror