ដាក់​សន្ទូច​ស្ទូច​ត្រី​បែរ​ជា​ស្ទូច​បាន​អា​អូន​តូច​របស់​បុរស​ម្នាក់

បើតាមការចុះផ្សាយរបស់ បានឲ្យដឹងថាបុរសម្នាក់បានរងរបួសត្រង់ប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរក្រោយពេលលួចចុះទៅងូតទឹកស្រាតនៅបឹងមួយក្បែរទីក្រុង Augsburg ប្រទេស អាល្លឺម៉ង ហើយបានជាប់ប្រដាប់ភេទជាមួយនឹងផ្លែសន្ទូចរបស់បុរសម្នាក់ដែលកំពុងស្ទូចត្រី។

បើតាមប្រភពដដែលបានរៀបរាប់សម្ដីរបស់ជនរងគ្រោះយ៉ាងដូច្នេះថា “នៅថ្ងៃកើតហេតុនោះគាត់បានចុះទៅហែលទឹកនៅក្នុងបឹងមួយទាំងអាក្រាតកាយ កំពុងតែហែលសុខៗស្រាប់តែគាត់មានអារម្មណ៍ថាឈឺនៅត្រង់ប្រដាប់ភេទ គាត់ក៏ក្រឡេកចុះទៅក្រោមក៏ឃើញផ្លែសន្ទូចបានជាប់ទៅនឹងប្រដាប់ភេទរបស់គាត់ គាត់បានស្រែកដោយការឈឺចាប់ ឃើញដូចនេះបុរសដែលជាអ្នកស្ទូចត្រីបានស្រែកប្រាប់គាត់ថា កុំទាញវាចេញឲ្យសោះ នៅពេលគាត់ពិតជាខ្មាសបុរសនោះខ្លាំងណាស់ គាត់សង្ឃឹមថាបុរសនោះនឹងមិនចំណាំគាត់បាន”។ បន្ទាប់មកគាត់បានឡើងទៅគោកហើយព្យាយាមបើករថយន្តទៅកាន់មន្ទីរពេទ្យទាំងប្រដាប់ភេទជាប់ផ្លែសន្ទូច ។

ដាក់​សន្ទូច​ស្ទូច​ត្រី​បែរ​ជា​ស្ទូច​បាន​អា​អូន​តូច​របស់​បុរស​ម្នាក់

គាត់បានបន្ថែមថា អ្នកនេសាទនោះមិនសូវជាអាណិតគាត់នោះទេ ពីព្រោះមុនពេលចុះទៅហែលទឹក គាត់ត្រូវបានណែនាំកុំឲ្យចុះពីព្រោះកន្លែងនេះជាកន្លែងកម្មសិទ្ធិផ្ដាច់មុខសម្រាប់ស្ទូចត្រី មិនមែនសម្រាប់ងូតទឹកនោះទេ ។

បើតាមមន្ត្រីនៅតំបន់នោះបានឲ្យដឹងថាបឹងមួយកន្លែងនោះគឺជាកម្មសិទ្ធិផ្ដាច់មុខដែលជាកន្លែងសម្រាប់ស្ទូចត្រីតែប៉ុណ្ណោះ ហើយនៅទីនោះក៏បានដាក់ស្លាកហាមមិនឲ្យចុះងូតទឹកផងដែរ បើហ៊ានចុះមានគ្រោះថ្នាក់ទទួលខុសត្រូវខ្លួនឯង។ បើទោះបីជាបែបនេះមែនក៏គេឧស្សាហ៍ឃើញមនុស្សជាច្រើនលួចចូលទៅងូតទឹកអាក្រាតកាយនៅទីនោះ៕

  • ដាក់​សន្ទូច​ស្ទូច​ត្រី​បែរ​ជា​ស្ទូច​បាន​អា​អូន​តូច​របស់​បុរស​ម្នាក់已关闭评论
  • 24 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:ចំនេះដឹង
Tags: