លោក ហ៊ុន សែន ប្រាប់ពលរដ្ឋវៀតណាមកុំឲ្យភ្ជាប់លោកទៅករណីជម្លោះជាមួយចិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ពលរដ្ឋវៀតណាមកុំឲ្យយករូបលោកនិងប្រទេសកម្ពុជាទៅភ្ជាប់ពាក់ព័ន្ធក្នុងករណីជម្លោះរវាងវៀតណាមនិងចិន ក្នុងជម្លោះសមុទ្រចិនខាងត្បូងដែលកំពុងមានភាពតានតឹង។

នៅក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ លោកសរសេរថាមានហ្វេសប៊ុកជនជាតិវៀតណាមួយឈ្មោះ Bao Lam សរសេរជាអក្សរវៀតណាម វាយប្រហាររូបលោកថា៖ «មានជនជាតិវៀតណាមម្នាក់ឈ្មោះ Bao Lam ចូលមក comment វាយប្រហារខ្ញុំដោយសាររឿងផ្ទាល់ខ្លួនរបស់ប្រទេសគាត់និងប្រទេសដទៃ»។

ក្នុងយោបល់នោះ លោកនាយករដ្ឋមន្ត្រីបានប្រាប់ឲ្យវៀតណាមដោះស្រាយជម្លោះជាមួយចិនដោយសន្តិវិធី។ លោកក៏បានចោទសួរឈ្មោះ Bao Lam នោះថា ការវាយប្រហាររូបលោកនេះជាគំនិតផ្ទាល់ខ្លួនឬជាគំនិតមេដឹកនាំវៀតណាម។

កាលពីថ្ងៃទី៣១ ខែកក្កដា ក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុក Phạm Đức Hiển ដែលជាឈ្មោះវៀតណាមបានចូលសរសេរយោបល់លើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា «លោក ហ៊ុន សែន ក្បត់វៀតណាម»។ ពេលនោះលោកនាយករដ្ឋមន្ត្រីក៏បានប្រតិកម្មវិញថា វៀតណាមមិនមានចៅហ្វាយនាយឬ ឪពុករបស់លោក ដែលតម្រូវឲ្យលោកត្រូវស្មោះត្រង់នោះទេ៕

ប្រភព៖ VOD


លោក ហ៊ុន សែន ប្រាប់ពលរដ្ឋវៀតណាមកុំឲ្យភ្ជាប់លោកទៅករណីជម្លោះជាមួយចិន

ក្រសួងការបរទេសកម្ពុជាប្រកាសពីលទ្ធផលជំនួបរវាងលោក ប្រាក់ សុខុន និងឯកអគ្គរាជទូតអង់គ្លេស

លោក ហ៊ុន សែន ប្រាប់ពលរដ្ឋវៀតណាមកុំឲ្យភ្ជាប់លោកទៅករណីជម្លោះជាមួយចិន

រដ្ឋមន្រ្តីដឹកជញ្ជូនចិនប្តេជ្ញាជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ឲ្យប្រកបដោយប្រសិទ្ធភាព