អាណិតដែរ តែមិនដឹងធ្វើម៉េច ព្រោះពេលគាត់លួចគេ គាត់អត់អាណិតគេផង!

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានបងប្អូន ប្រជាពលរដ្ឋ ចាប់ក្របួចបាន ស្វាគមន៍ សំពងបែកក្បាល ហូរឈាមកក្លាក់ រួចប្រគល់ឲ្យបូ៉លីស កាលបីវេលាម៉ោង ៣និង១៥នាទី រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅមុខការដ្ឋាន សំណង់មួយកន្លែង ភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យឈ្មោះ សៀង សាវុធ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិជ្រៃ ឃុំតាំងក្រសាំង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ មូ៉តូដែលជនសង្ស័យ ធ្វើសកម្មភាពលួចម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Bw-5351 មានម្ចាស់ជាជនរងគ្រោះ ឈ្មោះ ឌៀង ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ គាត់បានដកខ្សៀ បុ៊យហ្សីុចេញពីមូ៉តូ ហើយធ្វើកាងារ រហូតដល់វេលាម៉ោងខាងលើ ស្រាប់តែ មិត្តភ័ក្ររួមការងារ ស្រែកប្រាប់ មូ៉តូត្រូវបានចោរកាច់ក អូសយកទៅ ហើយស្រែកផ្អើល ពេញទីកន្លែងនោះ ធ្វើឲ្យជនសង្ស័យ ភ័យផ្តួលមូ៉តូចោលរត់ តែត្រូវប្រជាពលរដ្ឋ នាំគ្នាដេញរហូតដល់ក្លោងទ្វារ វត្តអង្គត្រគៀត ផ្លូវជាតិលេខ៣ ទើបនាំគ្នាព័ទ្ធចាប់បាន។ ជនសង្ស័យក្រោយពីម្ចាស់មូ៉តូ និងពលរដ្ឋ ចាប់បាន វាយសំពងបែកក្បាល ហូរឈាមកក្លាក់ ទ្រមខ្លួន រួចប្រគល់ឲ្យបូ៉លីស នាំខ្លួនទៅសាកសួរនៅបុ៉ស្តិ៍ចោមចៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

ប្រភព៖ kbn-live


Related Posts