ញ៉ែចំនារីខ្ទើយនាងលូកហោប៉ៅលួចទូរស័ព្ទចាប់វាយសន្លប់

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូតាមផ្លូវបានប្រទះឃើញមនុស្សភេទទី៣ម្នាក់ឈរនៅតាមផ្លូវដោយគាត់ស្មានតែស្រី ក៏បានឈប់ ញ៉ែ រួចដឹកទៅមើលការប្រគំតន្ត្រី។ លុះ ពេលត្រឡប់មកវិញ ត្រូវនាងខ្ទើយលួចទូរស័ព្ទរបស់បុរសនេះ។ តែគាត់ចាប់ទាន់វាយ ឡើងសន្លប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវ បេតុង ត្រង់ចំណុចក្រោយរបងរោងចក្រ កាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ញ៉ែចំនារីខ្ទើយនាងលូកហោប៉ៅលួចទូរស័ព្ទចាប់វាយសន្លប់

បុរសខាងលើឈ្មោះអេង វិច្ឆិកា អាយុ ២១ឆ្នាំ ជាមន្ត្រីឥណទាន ស្នាក់នៅសង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុក កំណើតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុក មុខកំពូល ខេត្តកណ្តាល ។បុរសនេះបានឱ្យដឹងថា មុនពេលកើត ហេតុគាត់ទើបតែចេញមកពីផ្ទះនៅម្តុំពោធិ៍ចិនតុង ជិះម៉ូតូតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើត។ ខណៈពេលជិត មកដល់រោងចក្រដំបូលខៀវ មានស្រីម្នាក់ (ភេទទី៣) ដែលឈរនៅលើចិញ្ចើមផ្លូវធ្វើ ឱ្យគាត់ស្មានតែមនុស្សស្រីក៏ឈប់និយាយលែបខាយហើយបបួលទៅមើលការប្រគំតន្ត្រីជាមួយគ្នាអស់ជាច្រើនម៉ោង។

លុះពេលមើលការប្រគំតន្ត្រីចប់ហើយ ក៏បានដឹកនាងនោះត្រឡប់ទៅវិញ ដល់ ពាក់កណ្តាលផ្លូវស្រាប់តែនាងភេទទី៣ បានលូកយកទូរស័ព្ទដៃម៉ាកអាយហ្វូននៅហោប៉ៅរបស់គាត់តែត្រូវគាត់ចាប់ដៃទាន់ ហើយឈប់ម៉ូតូវាយមួយដៃមួយជើងរហូតសន្លប់។ ក្រោយពេលកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីឲ្យសមត្ថកិច្ចចាត់ការទៅតាមនីតិវិធី៕

ប្រភព ៖ khmerscoop

  • ញ៉ែចំនារីខ្ទើយនាងលូកហោប៉ៅលួចទូរស័ព្ទចាប់វាយសន្លប់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កំសាន្ត
Tags: