រញ្ជួយដីនៅមីយ៉ាន់ម៉ាស្លាប់ម្នាក់​និងខូចប្រាសាទជាច្រើន

រញ្ជួយដីនៅមីយ៉ាន់ម៉ាស្លាប់ម្នាក់​និងខូចប្រាសាទជាច្រើន

រញ្ជួយដីកម្លាំង៦,៨ រិច្ឆទ័រញ័រនៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ានៅក្នុងទីក្រុងបាហ្គានបានសម្លាប់មនុស្សម្នាក់និងបំផ្លាញប្រាសាទនិងវត្តជាច្រើនកន្លែង។ក្រុមអ្នកភូមិសាស្ត្រអាមេរិកបានរកឃើញថាការរញ្ជួយនោះស្ថិតនៅចម្ងាយ២៥គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Chauk នៅថ្ងៃនេះ។ នេះបើតាមសារព័ត៌មាន BBC។

កម្លាំងនៃការរញ្ជួយដីនេះបានញ័រដល់ប្រទេសថៃ បង់ក្លាដេស និងឥណ្ឌា។អ្នកនាំពាក្យនាយកដ្ឋានបុរាណវិទ្យារបស់មីយ៉ាន់ម៉ាបានថ្លែងថា ប្រាសាទចេតិយនៅតាមវត្តអារាមចំនួន៦៦រងការបំផ្លាញ។អាជ្ញាធររាយការណ៍ទៀតថា បុរសអាយុ២២ឆ្នាំម្នាក់បានស្លាប់នៅក្នុងទីក្រុងប៉ាកូគូ ដោយសារតែអាគារបាក់រលំលើ។ទិដ្ឋភាពនៃការរញ្ជួយដីហុយឡើងលាយលំជាមួយពពកនៅលើវត្តអារាមនិងភូមិឋានអ្នកស្រុក៕

ប្រភព ៖ vodhotnews

  • រញ្ជួយដីនៅមីយ៉ាន់ម៉ាស្លាប់ម្នាក់​និងខូចប្រាសាទជាច្រើន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:ជីវិតនិងសង្គម
Tags: