សង្វេគណាស់៖ ក្មេងប្រុស ២ នាក់ ដើរថ្មើរជើងស្វែងរកឪពុក ពីកំពង់ស្ពីដល់ភ្នំពេញ

សង្វេគណាស់៖ ក្មេងប្រុស ២ នាក់ ដើរថ្មើរជើងស្វែងរកឪពុក ពីកំពង់ស្ពីដល់ភ្នំពេញ

កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០១៦ នេះ មានក្មេងប្រុស ២ នាក់ ដែលជាកូនអ្នកកសិករ រស់នៅក្នុងភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ម្នាក់បាត់ឪពុកយូរពេក ឯម្នាក់ទៀតគឺជាមិត្តភក្ដិ បានជូនគ្នា ដើម្បីតាមរកឪពុក ដោយពួកគេបាននាំគ្នា ធ្វើដំណើរ ដោយថ្មើរជើង តាំងពីផ្ទះមក ដល់រាជធានីភ្នំពេញ ក្នុងចម្ងាយផ្លូវរាប់សិបគីឡូម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាឃាត់ឲ្យឈប់ ដើម្បីឲ្យនគរបាល ព្រោះខ្លាចមានគ្រោះថ្នាក់ ។

សង្វេគណាស់៖ ក្មេងប្រុស ២ នាក់ ដើរថ្មើរជើងស្វែងរកឪពុក ពីកំពង់ស្ពីដល់ភ្នំពេញ

នគរបាលបានឲ្យដឹងថា ក្មេងប្រុសទាំងពីរនាក់នោះម្នាក់ឈ្មោះ ហៀង ចិត្ត្រា អាយុ ១១ ឆ្នាំ មានឪពុកឈ្មោះ សាល និង ម្ដាយឈ្មោះ ហេង មុខរបរកសិករ មានទីលំនៅ នៅក្នុងភូមិ តាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង មិត្តភក្ដិម្នាក់ទៀតឈ្មោះ ជឿន សុខគីម អាយុ ១០ ឆ្នាំ ឪពុកឈ្មោះ ស្នា និង ម្ដាយឈ្មោះ ផល ដែលជាកសិករមានទីលំនៅក្នុងភូមិជាមួយគ្នានោះដែរ ។ ពួកគេបានធ្វើ ដំណើរចេញពីផ្ទះ ដោយមិនមានអ្វីជិះនោះទេគឺដើរដោយជើងរហូត ដោយនឹកស្មានថា បានជួបឪពុក មិននឹកស្មានថា ត្រូវវង្វេងបែបនេះឡើយ ។

សង្វេគណាស់៖ ក្មេងប្រុស ២ នាក់ ដើរថ្មើរជើងស្វែងរកឪពុក ពីកំពង់ស្ពីដល់ភ្នំពេញ

ពួកគេទាំង ២ នាក់នេះ បានវង្វេងផ្លូវ រកឪពុកមិនឃើញឡើយ ពួកគេបាននាំគ្នាដើរអណ្ដែតត្រសែត គ្មានគោលដៅនិងគ្មានបាយ គ្មានទឹកហូបឡើយ គឺដើរតាំងពីព្រឹករហូតដល់ យប់ជ្រៅក៏នៅតែរកឪពុកមិនឃើញទៀត ប៉ុន្តែសំណាងល្អ បានជួប ប្រជាពលរដ្ឋ ឃើញគួរឲ្យអាណិត ក៏បានឃាត់ឲ្យឈប់ នាំទៅប្រគល់ឲ្យមេភូមិ និង ត្រូវបានលោកមេភូមិផ្ដល់បាយទឹក និង ទីកន្លែងដេកបានមួយយប់ ៕សុថាត់

ប្រភព៖ pmhotnews

  • សង្វេគណាស់៖ ក្មេងប្រុស ២ នាក់ ដើរថ្មើរជើងស្វែងរកឪពុក ពីកំពង់ស្ពីដល់ភ្នំពេញ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កំសាន្ត
Tags: