បន្ទាប់ពីចាប់ខ្លួនបុរសប៉ាគីស្ថាន ផ្លូវជួញដូរស្ត្រីកម្ពុជាទៅកាន់អារ៉ាប់បីសាអូឌីតត្រូវបានស៊ើបអង្កេត

មន្ត្រីមួយរូបបានឲ្យដឹងថា បុរសជនជាតិបា៉គីស្ថានពីរនាក់ដែលត្រូវបានចាប់ខ្លួនដោយសារជាប់សង្ស័យពីបទប៉ុនប៉ងជួញដូរស្ត្រី៣នាក់ឲ្យទៅធ្វើស្រីពេស្យានៅក្នុងប្រទេសបាគីស្ថាននោះ បានលើកឡើងកាលពីម្សិលមិញថា តាមពិតពួកគេមានគម្រោងបញ្ជូនស្ត្រីទាំងនេះទៅប្រទេសអារ៉ាប៊ី សាអូឌីត ជាប្រទេសដែលពួកគេធ្លាប់បានបញ្ជូនស្ត្រីខ្មែរជាង១០នាក់ឲ្យទៅបម្រើសេវាផ្លូវភេទ។ នគរបាលបានលើកឡើងថា រដ្ឋាភិបាលកំពុងស្វះស្វែងរកវិធីរួចហើយដើម្បីតាមរកជនរងគ្រោះមុនៗ ទោះជាយា៉ាងណា មន្ត្រីនៅក្រសួងដែលពាក់ព័ន្ធនៅក្នុងការខិតខំទាំងនោះមិនអាចទាក់ទងសុំការបញ្ជាក់បានទេ។ បុរសជនជាតិប៉ាគីស្ថានឈ្មោះ Niaz Ahmed អាយុ៥៥ឆ្នាំ និង Yazef Ahmed អាយុ២៤ឆ្នាំព្រមទាំងមេខ្យល់ជនជាតិខ្មែរ ឈ្មោះ ប៊ិន ញ៉ អាយុ៧២ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ និងថ្ងៃច័ន្ទ ក្នុងរាជធានីភ្នំពេញដោយសារជាប់សង្ស័យពីបទប៉ុនប៉ងជួញដូរស្ត្រីខ្មែរ៣នាក់ចេញពីប្រទេស។ ស្ត្រីខ្មែរដែលនឹងក្លាយជាជនរងគ្រោះទាំង៣នាក់នេះក៏ត្រូវបានឃាត់ខ្លួនដែរ។ ពេលសាកសួរកាលពីម្សិលមិញ ជនជាតិប៉ាគីស្ថាន និងមេខ្យល់ជនជាតិខ្មែរបានទទួលស្គាល់ថា ស្ត្រីទាំងបីនាក់នេះពិតជាមានគោលដៅបញ្ជូនទៅប្រទេសអារ៉ាប៊ី សាអូឌីតមែន នេះបើយោងតាមលោក កែវ ធា នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សរាជធានី។ លោកបានថ្លែងថា “យើងបានចាប់ខ្លួនជនជាតិបាគីស្ថានទាំងពីរនាក់នេះ និងស្ត្រីខ្មែរម្នាក់ ព្រោះពួកគេព្យាយាមនាំមនុស្សទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត ហើយពួកគេមិនបានទាក់ទងជាមួយក្រុមហ៊ុនជ្រើសរើសពលករឡើយ”។ លោកបានបន្ថែមថា ស្ត្រីទាំងបីនាក់នេះដែលមានគោលដៅបញ្ជូនទៅតំបន់មជ្ឈិមបូពា៌ត្រូវបានដោះលែងវិញ បន្ទាប់ពីមន្ត្រី “ធ្វើការអប់រំ” រួច។ យោងតាមលោក កែវ ធា បានឲ្យដឹងទៀតថា មេខ្យល់វ័យចំណាស់រូបនេះបានរក្សាទុកស្ត្រីមួយចំនួននៅផ្ទះរបស់ខ្លួនក្នុងខេត្តត្បូងឃ្មុំ ជួសមុខឲ្យបុរសជនជាតិបាគីស្ថាន។ ពេលស្ត្រីរូបនេះបញ្ចុះបញ្ចូលស្ត្រីទាំងនោះឲ្យធ្វើដំណើរមករាជធានីភ្នំពេញដោយសន្យាថា នឹងផ្តល់ការងារមានប្រាក់ខែខ្ពស់ឲ្យពួកគេ បុរសជនជាតិបា៉គីស្ថានទាំងពីរនាក់នេះនឹងបញ្ជូនពួកគេបន្តទៅកាន់ប្រទេសថៃ ហើយបន្ទាប់មកបញ្ជូនបន្តទៀតទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត កន្លែងដែលពួកគេត្រូវបាននាំឲ្យទៅធ្វើជាស្រីពេស្យា។ លោកបានមានប្រសាសន៍ថា “ស្ត្រីវ័យចំណាស់រូបនេះបានដើរប្រមូលស្ត្រីខ្មែរពីភូមិមួយ ទៅភូមិមួយនៅក្នុងខេត្តត្បូងឃ្មុំ ហើយគាត់បាននាំស្ត្រីទាំងនេះយកទៅឲ្យជនជាតិបាគីស្ថាន។ពួកគេបានប៉ុនប៉ងបញ្ជូនស្ត្រីទាំងនោះទៅប្រទេសថៃតាមរថយន្តក្រុង ហើយពួកគេធ្វើលិខិតឆ្លងដែន និងទិដ្ឋាការដើម្បីនាំស្ត្រីទាំងនេះទៅកាន់ប្រទេសអារ៉ាប៊ី សាអូឌីត”។ លោកបានបន្ថែមថា “ឆ្លងកាត់តាមរយៈការសើុបអង្កេតរបស់មន្ត្រីយើង […]

The post បន្ទាប់ពីចាប់ខ្លួនបុរសប៉ាគីស្ថាន ផ្លូវជួញដូរស្ត្រីកម្ពុជាទៅកាន់អារ៉ាប់បីសាអូឌីតត្រូវបានស៊ើបអង្កេត appeared first on The Cambodia Daily.