បម្រាបមិនឲ្យភ្នំពេញក្រោនចូលរួមប្រកួតដោយសាររឿងអាស្រូវរៀបចំលទ្ធផលទុក ត្រូវបានដកចេញ

បម្រាមមិនឲ្យភ្នំពេញក្រោន ដែលជាក្រុមបាល់ទាត់ជើងឯករបស់កម្ពុជា  ចូលរួមការប្រកួតដណ្តើមពានសហព័ន្ធបាល់ទាត់អាស៊ី (Asian Football Confederation) ត្រូវដកចេញវិញនៅពេលប្ដឹងជំទាស់។ កាលពីខែវិច្ឆិកា កីឡាករប្រាំពីររូប និងមន្ត្រីបួនរូបត្រូវបានព្យួរជើងទាក់ទិនរឿងអាស្រូវរៀបចំលទ្ធផលប្រកួតទុកជាមុន។ ការស៊ើបអង្កេតផ្ទៃក្នុងដោយក្លឹបនេះបានរកឃើញថា លោក បួ៊យ ដារី គ្រូបង្វឹកក្រុមយុវជនរបស់ខ្លួនមានផែនការបញ្ចុះបញ្ចូលកីឡាករក្នុងក្រុមឈុតធំឱ្យប្រើល្បិចនៅក្នុងការប្រកួតដើម្បីបណ្ដេញគ្រូបង្វឹក ស៊ែម ស្វេងរូបឺ (Sam Schweingruber) ចេញ។ សហព័ន្ធបាល់ទាត់កម្ពុជា បានរកឃើញថាមន្ត្រីទាំងនេះមានកំហុស ហើយបានដាក់បម្រាមលើពួកគេជាបណ្ដោះអាសន្ន ប៉ុន្តែមិនបានចោទប្រកាន់កីឡាករទេ។ ទោះបីជាក្លឹបភ្នំពេញក្រោនបានរកឃើញការរៀបចំលទ្ធផលប្រកួតទុកជាមុនក្ដី ក៏ខ្លួននៅត្រូវគេហាមមិនឱ្យចូលរួមក្នុងការប្រកួតកាលពីខែមិថុនាដដែល។ ទោះជាយ៉ាងណា ភ្នំពេញក្រោន បានប្រកាសតាមរយៈសេចក្ដីថ្លែងការណ៍មួយកាលពីម្សិលមិញថា ការប្រឆាំងជំទាស់នឹងការសម្រេចនេះត្រូវបានតម្កល់ដោយតុលាការមជ្ឈត្តកម្មសម្រាប់កីឡា (Court of Arbitration for Sport) នៅក្នុងប្រទេសស្វ៊ីស ហើយពេលនេះភ្នំពេញក្រោន នឹងចូលប្រកួតនៅវគ្គជម្រុះដណ្តើមពានសហព័ន្ធបាល់ទាត់អាស៊ីនៅខែកុម្ភៈ។ ទោះបីជាខ្លួនទទួលបានតំណែងជើងឯកនៅក្នុងស្រុកកាលពីរដូវកាលមុនក្ដី ក៏ភ្នំពេញក្រោន បានព្យាយាមរក្សាទម្រង់លេងរបស់ខ្លួននៅឆ្នាំនេះ។ បច្ចុប្បន្ន ក្រុមនេះឈរនៅចំណាត់ថ្នាក់លេខ៥ដោយចាញ់ក្រុមកំពូលតារាងបឹងកេត១៩ពិន្ទុ។ ចំណែកឯលោក ស៊ែម ស្វេងរូបឺ មិនអាចទាក់ទងសុំការបំភ្លឺបានទេទាក់ទិនបញ្ហានេះ៕ សុខុម © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten […]

The post បម្រាបមិនឲ្យភ្នំពេញក្រោនចូលរួមប្រកួតដោយសាររឿងអាស្រូវរៀបចំលទ្ធផលទុក ត្រូវបានដកចេញ appeared first on The Cambodia Daily.