តោះមើលខាងក្នុងផ្ទះ របស់តារាស្រី Baitoey ដែលខំរក ដោយញើស ឈាមខ្លួនឯងបន្តិចមើល ថាកប់យ៉ាងណា!

ថៃ៖ តារាស្រីថៃស៊ិចស៊ីនាង Baitoey Rsiam ហាក់ដូចជាទទួលបាន ការងារសិល្បៈច្រើនជាងមុន ក្រោយនាងបានដើរ ជាតួឯកស្រីក្នុងរឿងភាគ "នាងណាត២០១៦" ដែលធ្វើឲ្យអ្នកគាំទ្រ រឹតតែស្គាល់នាងកាន់តែច្បាស់។

តារាស្រីវ័យ២៨ឆ្នាំរូបនេះ ត្រូវគេសង្កេតឃើញថា នាងមិនត្រឹមតែជាតារាលេចធ្លោក្នុងសិល្បៈប៉ុណ្ណោះទេ សូម្បីតែជីវិតក្រៅឆាករបស់នាង ក៏ឡូយអស្ចារ្យគួរឲ្យស្ញប់ស្ញែងផងដែរ។ ហើយកាលពីថ្មីៗនេះដែរ នាងបានបង្ហាញផ្ទះវីឡាមួយយ៉ាងប្រណីត ដែលមានតម្លៃ២០លានបាត (ប្រហែល៦០ម៉ឺនដុល្លារអាមេរិក) ឯណោះ។  

នាង Baitoey Rsiam ក៏បាននិយាយឲ្យដឹងថា ផ្ទះមួយនេះ គឺជាកម្លាំងញើសឈាមរបស់នាង តាំងពីចូលសិល្បៈ រហូតដល់ពេលនេះ គឺនាងសន្សំលុយបានធ្វើផ្ទះមួយនេះ។ ហើយមិនតែប៉ុណ្ណោះ នាងក៏បានថតបង្អួត ឡានទំនើបៗនៅខាងមុខផ្ទះ គ្រឿងសង្ហារឹម គ្រឿងតុបតែងមុខ កាបូប សម្លៀកបំពាក់ សុទ្ធតែម៉ាកល្បីៗទាំងអស់។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានទម្លាយពីរឿងគូស្នេហ៍ផងដែរ ដែលនាងបានបញ្ជាក់យ៉ាងច្បាស់ថា នាង និងគូស្នេហ៍ មិនបានបែកបាក់ដូចជាសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ គ្រាន់តែពេលខ្លះ មានរឿងឈ្លោះគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ។ ហើយជាពិសេស គូស្នេហ៍របស់នាង ក៏តែងសុំនាងរៀបការជាច្រើនដងដែរ ហើយបើអាចបាន នាងនឹងរៀបការ ១ ទៅ២ឆ្នាំក្រោយទៀត ហើយនឹងឆាប់យកកូនភ្លាមៗតែម្តង ព្រោះខ្លាចចាស់ពិបាកយក ដូច្នេះមានតែការភ្លាម យកភ្លាមតែម្តង៕

តោះមើលទិដ្ឋភាពនៅក្នុងផ្ទះរបស់នាងBaitoey ថាពិតជាឡូយយ៉ាងណា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថានាង Baitoey បានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលថតរឿងភាគថៃមួយ។

តារាស្រីថៃស៊ិចស៊ី នាង Baitoey Rsiam បានជួបគ្រោះថ្នាក់ ធ្លាក់ពីលើខ្នងក្របី យ៉ាងដំណំ ពេលថតរឿង។

តាមប្រភពព័ត៌មានបានឲ្យដឹងថា តារាស្រីរូបនេះ បានថតរឿងមួយ ឲ្យប៉ុស្តិ៍ទូរទស្សន៍ លេខ៨ ចំណងជើងថា "Mae Nak(នាងណាត២០១៦) " ដែលត្រូវរួមសម្តែងជាមួយនឹង តារាប្រុស គឺលោក Martin។ ហើយអំឡុងថតរឿងនោះដែរ នាង Baitoey និង លោក Martin បានឡើងជិះលើខ្នងក្របី តែមិនដឹងមានបញ្ហាអ្វី ស្រាប់តែសត្វក្របីមួយនោះ បែរជាត្រឡប់ក្រោយយ៉ាងលឿន ដែលធ្វើឲ្យពួកគេ រមៀលធ្លាក់ និងរងរបួសធ្ងន់ទាំងពីរនាក់តែម្តង។ ភ្លាមៗនោះដែរ ក្រុមការងារ ក៏បានបញ្ជូនពួកគេ ទៅកាន់មន្ទីរពេទ្យផងដែរ ដើម្បីពិនិត្យមើលរាងកាយពួកគេថា មានរបួសត្រង់ណាខ្លះ៕

តោះទស្សនាវីដេអូស្តែងៗ ពេលតារាស្រីថៃ Baitoey ធ្លាក់ពីលើក្របី ខណៈថតរឿង៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload