មើល Umut Norgaz​ ដៃ​គូ​ មឿន​ សុខហ៊ុច ​ចេញ​កណ្តាប់​ដៃ​រហ័ស​​

កីឡាករ​ Umut Norgaz​​ ​ជា​ជន​ជាតិ​ទួរគី​ ដែល​នឹង​ប៉ះ​អ្នក​លេង​ជើង​រន្ទះ​កម្ពុជា​ មឿន​ សុខហ៊ុច​ នៅ​កម្មវិធី​ Max Muay Thai​ ចុង​សប្តាហ៍​នេះ​ពិត​ជា​ពូកែ​ប្រើ​ដៃ​រហ័ស​ និង​កែង​ធ្ងន់​ៗ​មែន។

 

មើល Umut Norgaz​ ដៃ​គូ​ មឿន​ សុខហ៊ុច ​ចេញ​កណ្តាប់​ដៃ​រហ័ស​​

 

តាម​ Video Youtube​ អំឡុង​ពេល​កីឡាករ​ទួរគី​រូប​នេះ​ផ្ដួល​ថៃ​ឲ្យ​សន្លប់​ដោយ​ប្រើ​កែង​និង​កណ្ដាប់​ដៃ។​ ជើង​ខ្លាំង​ទួរគី​រូប​នេះ​ចូល​ចិត្ត​លេង​កណ្ដាប់​ដៃ​បន្ទាប់​មក​ឆ្លៀត​ឆ្មក់​កែង​ម្ដងៗ។ ពេល​កំពុង​ហ្វឹកហាត់​កីឡាករ​ទួរគី​រូប​នេះ​ហាត់​ប្រើ​កណ្ដាប់​ដៃ​ច្រើន​ជាង​ផ្លែ​ផ្សេងៗ។ អ្នកប្រដាល់​ទួរគី​រូប​នេះ​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការ​ប្រកួតធំ​ៗ​ជាពិសេស​​រូប​គេ​អង្រួន​សង្វៀននៅ​ប្រទេស​​ថៃ​បាន​ច្រើន។ រូប​គេ​​ធ្លាប់​ប្រកួត​ស្ម័គ្រ​ចិត្ត​សរុប​៧៨​ដង​ ឈ្នះ​៧០​ដង​ ចាញ់​៨​ដង​ មិន​ដែល​ស្មើ​ និង​ផ្ដួល​ដៃ​សន្លប់​២២​ដង។ លទ្ធផល​នេះ​មិន​ទាន់​បូកសរុប​​ស្ថិតិ​ប្រដាល់​អាជីព​របស់​លោក​នោះ​ទេ។​

 

ជើង​ខ្លាំង​ទើប​ឈ្នះ​ខ្សែ​ក្រវាត់​ទម្ងន់​៦៥​ គីឡូ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ មឿន​ សុខហ៊ុច​ នឹង​ចេញ​ទៅ​ប្រកួត​មារ៉ាតុន​នៅ​ប្រទេស​ថៃ​ថ្ងៃ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០១៦​នេះ​។​ មឿន​ សុខហ៊ុច​របស់​កម្ពុជា​​ប៉ះUmut Norgaz​ របស់​ទួរគី​ ហើយ​កម្មវិធី​នេះ​ប្រកួត​តែ២​ដង​ទេ​គឺ​ឈ្នះ​ខ្សែ​ក្រវាត់​ហើយ៕

បើ​ចង់​ដឹង​ថា ​កីឡាករ​​ទួរគី​រូប​នេះ​ខ្លាំង​ប៉ុណ្ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម
 

 

 

អត្ថបទ៖​ នួន​ ស៊ីណា​​​​