​ចាស់ហើយពុំរកធម៌អាទេ ចង់តែជាប់គុក! តាចាស់អាយុ៨៥ឆ្នាំប៉ងជះទឹកលុយ២០ដុល្លារជាថ្នូរបានស្ទាបអង្អែលដើមទ្រូងតែនាងពុំព្រមប្តឹងប៉ូលីស

ប៉ូលីសត្រូវបានហៅទៅផ្សារទំនើប Publix នៅក្នុងរដ្ឋ Florida ក្រោយបុរសវ័យចំណាស់ម្នាក់ បានផ្តល់លុយឲ្យស្ត្រីម្នាក់ ជាថ្នូរនឹងការស្ទាបច្របាច់ដើមទ្រូងរបស់នាង ។

នាយកដ្ឋានប៉ូលីស Lady Lake ត្រូវបានហៅឲ្យទៅកាន់ផ្សារទំនើប Publix ក្រោយតាចាស់អាយុ ៨៥ ឆ្នាំ ឈ្មោះ James Deward Chaska បានធ្វើសំណើរមិនសមរម្យទៅកាន់ស្ត្រីវ័យក្មេងម្នាក់ ។

គាត់ត្រូវបានហាមមិនឲ្យចូល Publix ហើយត្រូវបានប្រាប់ថា ប្រសិននៅតែផ្គើន, នោះគាត់នឹងត្រូវបានចាប់ខ្លួន សម្រាប់ការចូលដោយគ្មានការអនុញ្ញាតនេះ ។

យោងតាមការស៊ើបអង្កេតរបស់ប៉ូលីស តាចាស់ Chaska បានកំពុងជិះនៅលើរទេះរុញអគ្គិសនី នៅក្នុងផ្នែករក្សាទុកដបទឹកបរិសុទ្ធនៃហាង ស្ថិតនៅមហាវិថី Bichara កាលពីរសៀលថ្ងៃពុធ, នៅពេលនោះ គាត់បានធ្វើសញ្ញាទៅកាន់ស្ត្រីវ័យក្មេងឲ្យមកជិតគាត់ ។

លោកតាកំហួច Chaska បានចាប់ដៃរបស់នាង និងផ្តល់លុយដល់នាង ២០ ដុល្លារ ប្រសិននាងអនុញ្ញាតឲ្យគាត់ស្ទាបអង្អែលសុដន់របស់នាង ។ ប៉ុន្តែ ទង្វើអសីលធម៌របស់គាត់ ត្រូវបាននាងច្រាលចោល និងផ្តល់ព័ត៌មាននេះទៅប៉ូលីស ។

នៅពេលប៉ូលីសសួរនាំ, Chaska និយាយថា គាត់គ្រាន់ធ្វើលេងសើចប៉ុណ្ណោះឯង ។ អ្នកគ្រប់គ្រងហាងបានប្រាប់ប៉ូលីសថា ស្ត្រីៗជាច្រើនបានត្អួញត្អែររួចមកហើយ ចំពោះការប៉ះពាល់មិនអាចទទួលយកបាន ពីសំណាក់តា Chaska រូបនេះ ៕


Related Posts