ហាង​ថែរក្សា​សម្ជស្ស​ ម៉ាស្ទ័រ​ប៊ីយូធី​ ចាប់​បើក​ហើយ​ ផលិតផល​សុទ្ធ សេវាកម្ម​ល្អ!

ទី​បំផុត​ហាង​ថែរក្សា​សម្ឋស្ស​ ម៉ាស្ទ័រ​ប៊ីយូធី បាន​លេច​រូបរាង​ហើយ​ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន​ឆ្នាំ​តាម​រយៈ​អាជីវកម្ម​លក់​ចែក​ចាយ​ផលិត​ផល​ថែរក្សា​សម្រស់​ល្បី​ឈ្មោះTABITA និង Kenzia នៅ​ប្រទេស​កម្ពុជា។

 

ហាង​ថែរក្សា​សម្ជស្ស​ ម៉ាស្ទ័រ​ប៊ីយូធី​ ចាប់​បើក​ហើយ​ ផលិតផល​សុទ្ធ សេវាកម្ម​ល្អ!

 

ហាង​ថ្មី​នេះ​ទើប​តែ​បើក​សម្ពោធ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា​កន្លង​ទៅ​នេះ ។ ក្នុង​ឱកាស​នោះ​លោក​ស្រី រ័ត្ន ដែល​ជា​ម្ចាស់​ហាង បាន​ឲ្យដឹង​ថា ការ​បើក​ហាង​ថែរក្សាសម្ជស្ស​​​នេះ គឺ​ជាគម្រោង​វែងឆ្ងាយមួយដែលលោក​ស្រី​បាន​គិត​ទុកជា​យូរ​មក​ហើយ​ ។ «មនុស្ស​ភាគ​ច្រើន​ស្គាល់​ហាងខ្ញុំ​ហើយ​ព្រោះ​ខ្ញុំ​បាន​ដាក់​លក់​ផលិត​ផល​ថែរក្សា​សម្រស់​សុទ្ធ១០០% គឺ​ TABITA និង Kenzia គ្រាន់​តែ​ពេល​នេះ​ខ្ញុំ​សម្រេច​ចិត្ត​បើក​ផ្តល់​សេវា​​បន្ថែម​ទៀត ព្រោះ​កន្លង​មាន​អតិថិជន​ភាគ​ច្រើន​សួរ​រក​ និង​ចង់​បាន​សេវា​ទាំង​អស់​នេះ​ពី​ពួក​យើង»។

 

ហាង​ថែរក្សា​សម្ជស្ស​ ម៉ាស្ទ័រ​ប៊ីយូធី​ ចាប់​បើក​ហើយ​ ផលិតផល​សុទ្ធ សេវាកម្ម​ល្អ!

 

ឆ្លើយ​តប​នឹង​សំណួរ​ថា​ ហេតុ​អ្វី​ហាង​លោក​ស្រី​អាច​ធានា​ផ្តល់​ជូន​ផលិត​ផល​ថែរក្សា​សម្ឋស្ស​ TABITA សុទ្ធ​១០០% ​ លោក​ស្រី​ថា ​ក្រុមហ៊ុន សុគន្ធ វឌ្ឍនៈ ត្រេឌីង ដែល​លោក​ស្រី​ក៏​មាន​ហ៊ុន​ក្នុង​នោះ​ដែរ បាន​ចុះ​បញ្ជី​និង​មាន​ការ​ទទួល​ស្គាល់​ស្រប​ច្បាប់​ពី​ក្រសួង​ពាណិជ្ជ​កម្ម​ធ្វើ​ជា​ម្ចាស់​ម៉ាក​ផលិត​ផល​នេះ ព្រម​ទាំង​ទទួល​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការ​ផលិត​នាំ​ចេញ និង​នាំ​ចូល​​​ផលិត​ផល​ថែរក្សា​សម្រស់​ TABITA នេះ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​។

 

ចំណែក​ឯ​ផលិត​ផល Kezia គឺ​ជា​ផលិត​ផល​ថ្មី​ដែល​លោក​ស្រីទើប​តែ​ទទួល​បាន​សិទ្ធិ​ចែក​ចាយ​ផ្តាច់​មុខ​ដូច​គ្នា ដែល​ផលិត​ផល​នេះ​មាន​ច្រើន​ប្រភេទ​សម្បូរ​បែប ដូចជា Peel Serum ជម្រុះ​កោសិកា​ចាស់​ និង ធ្វើ​ឲ្យ​ផ្ទៃ​មុខ​ស, Diamond Serum ជាំ​ខ្លាំង ជាំ​ប្រតាក អាចម៍រុយ និង​ស្នាម​អុជ​ខ្មៅ, Glow Serum បំប៉ន​មុខ​ឲ្យ​ភ្លឺរលោង​ស្រស់ថ្លា, Glam Serum ខ្មួត​ប្រហោង​ Acne Serum, មុខ​មុន​ខ្លាំង Acne Cream មុខ​មុន​តិច, Envy Lotion មុខ​ស្ងួត​ខ្លាំង ។

 

លោក​ស្រីបន្តថា ទីផ្សារ​ហាងថែរក្សា​សម្ជស្ស​ស្រុកយើង​បច្ចុប្បន្ន​អាច​និយាយ​បានថា​ចង្អៀត ដូច្នេះ​បើ​មិន​មាន​អ្វីពិសេស​ទេ ​លោក​ស្រី​ក៏​មិន​ហ៊ាន​ប្រឡូក​ដែរ តួ​យ៉ាង​នៅ​ហាង​ថែរក្សា​សម្ឋស្ស​ថ្មី​នេះ​មាន​សេវា​តរោម​ភ្នែក​ស្អាត ស្តង់ដារ​ជប៉ុន​ពិតៗ ។​
បន្ថែម​ពី​លើ​ការ​លក់​ផលិត​ផល​ថែរក្សា​សម្ជស្ស​សុទ្ធ ​TABITA និង Kenzia ​ ហាង​ថែរក្សា​សម្ឋស្សម៉ាស្ទ័រ​ប៊ីយូធី​នឹង​ផ្តល់​សេវា​ថែរក្សា​សម្រស់​ជាច្រើនទៀត​សម្រាប់​​ទាំងបុរស និងស្រ្តី ដូច​ជា​ការ​ព្យាបាល​បញ្ហា​ស្បែក​មុខ សក់​ខូច ក្លៀកគ្រើមខ្មៅ ខាត់​ស្បែក ត្រាំ​ទឹក​ដោះគោ ផ្លុំ​ ប៉ាក់​ចិញ្ចើម​បែប​ធម្មជាតិ បក​រោម កាត់​សក់​ កក់​សក់ លាប​សក់​ ធ្វើ​សក់​ ត​ក្រចក​ និង​លាប​ក្រចក​ជា​ដើម។​ ​​

 

ហាង​ថែរក្សា​សម្ជស្ស​ម៉ាស័្ទរប៊ីយូធី មាន​ទីតាំង​នៅ​ផ្ទះលេខ​២៥៧C តាម​បណ្តោយ​ផ្លូវលេខ ១៨២ សង្កាត់​ទឹក​ល្អក់​២ ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ។

 

ចង់​បាន​ព័ត៌មាន​ទាក់ទង​នឹង​សេវា​ផ្សេងៗ​ សូម​ទូរស័ព្ទ​មក​លេខ ០១៦ ៥៥ ៦៥ ៦៦ និង ០៧១ ៧៧៧៧ ៦៨៦ ឬ​ចូល​ទៅ​កាន់​វិបសាយ www.keziacliniccambodia.com ឬ Facbook ៖ Kezia Cambodia ។

 

ហាង​ថែរក្សា​សម្ជស្ស​ ម៉ាស្ទ័រ​ប៊ីយូធី​ ចាប់​បើក​ហើយ​ ផលិតផល​សុទ្ធ សេវាកម្ម​ល្អ!

 

ហាង​ថែរក្សា​សម្ជស្ស​ ម៉ាស្ទ័រ​ប៊ីយូធី​ ចាប់​បើក​ហើយ​ ផលិតផល​សុទ្ធ សេវាកម្ម​ល្អ!

 

ហាង​ថែរក្សា​សម្ជស្ស​ ម៉ាស្ទ័រ​ប៊ីយូធី​ ចាប់​បើក​ហើយ​ ផលិតផល​សុទ្ធ សេវាកម្ម​ល្អ!