សមាជិក Girls’ Generation នាង Tiffany ធ្វើឱ្យប្រជាជនកូរ៉េក្តៅក្រហាយដល់ថ្នាក់ហ្នឹងផង

6 Videos


បន្ទាប់ពីធ្វើរឿងឲ្យប្រជាជនកូរ៉េខាងត្បូងស្ទើរពេញផ្ទៃប្រទេសមានភាពក្ដៅក្រហាយរួចមក តារាចម្រៀងសមាជិកក្រុម Girls’ Generation នាង ធីហ្វានី (Tiffany) ស្ទើរតែងើបមុខមិនរួចពីការជេប្រហាថពីសំណាក់អ្នកគាំទ្រជនជាតិកូរ៉េឡើយ ។

សមាជិក Girls’ Generation នាង Tiffany ធ្វើឱ្យប្រជាជនកូរ៉េក្តៅក្រហាយដល់ថ្នាក់ហ្នឹងផង

ស្រីស្អាត ធីហ្វានី ដែលធ្លាប់តែជាសមាជិកលេចធ្លោក្នុងក្រុម ពេលនេះត្រូវបានប្រែក្លាយជាបុគ្គលម្នាក់ដែលប្រជាជនកូរ៉េស្អប់ មិនចង់ឭសូម្បីឈ្មោះ ហើយថែមទាំងចង់បណ្ដេញចេញពីប្រទេសទៀតផង ។ ដោយសារតែរឿងនេះ ទើបកាលពីពេលថ្មីៗនេះមានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា សូម្បីតែក្នុងឱកាសគម្រប់ខួប ២០ ឆ្នាំរបស់ផលិតកម្ម SM ដែលនឹងមានដំណើរកម្សាន្តទៅកាន់រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក នៅថ្ងៃទី ២៨ ខែសីហា ខាងមុខនេះក៏គ្មានវត្តមានរបស់ ធីហ្វានីដែរ ។

សមាជិក Girls’ Generation នាង Tiffany ធ្វើឱ្យប្រជាជនកូរ៉េក្តៅក្រហាយដល់ថ្នាក់ហ្នឹងផង

គួរបញ្ជាក់ដែរថា ក្នុងឱកាសគម្រប់ខួប ២០ ឆ្នាំ របស់ផលិតកម្ម SM ប៉ុន្មានថ្ងៃខាងមុខនេះ គឺមានវត្តមានក្រុមចម្រៀង ក៏ដូចជាបុគ្គលិកក្នុងក្រុមហ៊ុនទាំងអស់ចូលរួម ដោយឡែកតែ ធីហ្វានី ម្នាក់គឺមិនបានចូលសប្បាយនឹងគេឡើយ ៕

( ប្រភព ៖ អលខេប៉ប ) កុសល

សមាជិក Girls’ Generation នាង Tiffany ធ្វើឱ្យប្រជាជនកូរ៉េក្តៅក្រហាយដល់ថ្នាក់ហ្នឹងផងសមាជិក Girls’ Generation នាង Tiffany ធ្វើឱ្យប្រជាជនកូរ៉េក្តៅក្រហាយដល់ថ្នាក់ហ្នឹងផងសមាជិក Girls’ Generation នាង Tiffany ធ្វើឱ្យប្រជាជនកូរ៉េក្តៅក្រហាយដល់ថ្នាក់ហ្នឹងផង