Ronaldo ថា​ Pepe ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ព្រឹត្តិការណ៍​ Euro 2016 ចុះ​ Griezmann គិត​ម៉េចវិញ​ ?

យើងឃើញថាព្រឹត្តិការណ៍ Euro 2016បានបញ្ចប់ទៅប្រមាណជាជិត២ខែទៅហើយ ក្នុងព្រឹត្តិការណ៍នោះប្រយុទ្ធឆ្នើមរបស់បារាំងគឺកីឡាករ Antonie Griezmann ដែលរកបាន៦គ្រាប់នឹង Assist បាន២គ្រាប់ផង ដែលធ្វើឲ្យគេបានជាប់ឈ្មោះជាកិឡាករល្អបំផុតក្នុងព្រឹត្តិការណ៍នោះហើយទទួលបានស្បែកជើងមាសទៀត ។

តែយ៉ាងណាថ្មីនេះខ្សែប្រយុទ្ធឆ្នើមគឺកីឡាករ Cristiano Ronaldo បានប្រាប់ទៅ UEFA.com ថាមិត្តរួមក្រុមរបស់ខ្លួននៅជម្រើសជាតិនឹង Real Madrid គឺកីឡាករ Pepe គឺជាកីឡាករដែលគេគិតថាល្អបំផុតក្នុងព្រឹត្តិការណ៍ Euro 2016 ។

ដោយ Ronaldo បាននិយាយថា « អ្វីដែលខ្ញុំឃើញគឺ Pepe ធ្វើបានអស្ចារ្យណាស់នៅឆ្នាំនេះ ខ្ញុំគិតថានេះជាឆ្នាំដ៏ល្អបំផុតសម្រាប់អាជីពបាល់ទាត់របស់គេ ។ គេគឺជាកីឡាករមួយរូបដែលបង្ហាញទម្រង់លេងល្អខ្លាំងសម្រាប់ព័រទុយនៅ Euro និងសម្រាប់ Real Madrid ក្នុងការប្រកួត UEFA Champion League » ។

Ronaldo បន្តថា « ហើយខ្ញុំរីករាយដែលគេជាប់ឈ្មោះជាកីឡាករមួយរូបក្នុង Team of the Tournament នៅ Euro ។ ហើយសម្រាប់ការគិតរបស់ខ្ញុំ Pepe គឺជាកីឡាករល្អបំផុតនៅក្នុងព្រឹត្តិការណ៍ Euro 2016 នេះ » ។

ប្រភព ៖

  • Ronaldo ថា​ Pepe ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ព្រឹត្តិការណ៍​ Euro 2016 ចុះ​ Griezmann គិត​ម៉េចវិញ​ ?已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កីឡា
Tags: