Schweinsteiger ៖ Man Utd ជា​ក្លឹប​ចុង​ក្រោយ​បំផុត​របស់​ខ្ញុំ​នៅ​អឺរ៉ុប​

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់គឺកីឡាករ Bastian Schweinsteiger បច្ចុប្បន្នកំពុងមានគម្រោងចាកចេញពីក្លឹប Manchester United ក្រោយពេលដែលរូបគេគ្មានឱកាសជាប់ជាជម្រើសរបស់លោក Jose Mourinho ។

គិតមកដល់ពេលនេះមានក្លឹបមួយចំនួនបានចាប់ផ្ដើមធ្វើការទាក់ទងមកកាន់គេរួចមកហើយដោយក្នុងនោះមានទាំងក្លឹបអឺរ៉ុប នៅអាមេរិកក៏ដូចជាប្រទេសចិនផងដែរ ។ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះកីឡាករ Bastian Schweinsteiger បានបង្ហោះនៅលើ Twitter ផ្លូវការរបស់ខ្លួនថា ៖

« Man Utd គឺជាក្លឹបចុងក្រោយដែលខ្ញុំលេងនៅអឺរ៉ុប ខ្ញុំមានការគោរពចំពោះក្លឹបដទៃទៀត ក៏ប៉ុន្តែ Man Utd គឺជាក្លឹបតែមួយគត់ដែលអាចធ្វើឲ្យខ្ញុំចាកចេញពី Bayern Munich បាន ។ ខ្ញុំត្រៀមខ្លួនរួចរាល់បើសិន ក្លឹបត្រូវការខ្ញុំ នេះជាអ្វីដែលខ្ញុំនិយាយបានក្នុងស្ថានភាពនេះ ខ្ញុំសូមអរគុណទៅកាន់ Fan ទាំងអស់គ្នាដែលផ្ដល់គាំទ្រពេញទំហឹងសម្រាប់ខ្ញុំនាពេលថ្មីៗនេះ » ។

យោងតាមការបង្ហោះនេះគេអាចសន្និដ្ឋានថាកីឡាករ Bastian Schweinsteiger អាចពន្យាការចាកចេញរហូតដល់ខែមករាគឺដល់ពេលបញ្ចប់កុងត្រាជាមួយក្លឹប ហើយមួយវិញទៀតការបង្ហោះនេះគេបានបញ្ជាក់ជម្រើស២ដែលគេអាចនឹងផ្លាស់ទៅគឺក្របខណ្ឌ Major League Soccer របស់អាមេរិកនិង Chinese Super League របស់ប្រទេសចិន ។

ប្រភព ៖

  • Schweinsteiger ៖ Man Utd ជា​ក្លឹប​ចុង​ក្រោយ​បំផុត​របស់​ខ្ញុំ​នៅ​អឺរ៉ុប​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:កីឡា
Tags: