រញ្ជួយដីនៅភូមា សម្លាប់មនុស្ស ៣នាក់ ខណៈប្រាសាទបុរាណជាច្រើន ត្រូវបានបំផ្លាញខ្ទេចខ្ទី! (មានវីដេអូ)

ភូមា៖ កាលពីម្សិលមិញនេះ មានគ្រោះរញ្ជួយដីមួយ បានកើតឡើង នៅប្រទេសភូមា បណ្តាលឲ្យមនុស្សចំនួន៣នាក់ ក្នុងនោះក្មេង ២នាក់ បានស្លាប់បាត់បង់ជីវិត ចំណែកប្រាសាទបុរាណបានរងការបំផ្លាញខ្ទេចខ្ទី។

យោងតាមប្រភពបានឲ្យដឹងថា ឥទ្ធិពលនៃកម្លាំងរញ្ជួយដី មានកម្លាំងរហូតដល់ ៦.៨ វិុចទ័រ សម្លាប់មនុស្សអស់ ៣នាក់ និងមិនថែមតែប៉ុណ្ណោះ បានបំផ្លាញវត្តអារាម និងប្រាសាទបុរាណ ប្រមាណជាង៦០ នៅក្នុងទីក្រុង ដែលត្រូវបានគេទទួលស្គាល់ថា ជាទីក្រុងបុរាណដ៏ល្បីរបស់ប្រទេសភូមា។

ក្នុងគ្រោះរញ្ជួយដីនេះដែរ អ្នកជំនាញភូមិសាស្រ្តរបស់អាមេរិក បានបញ្ជាក់ថា កម្លាំងនៃបាតុភូតរញ្ជួយដីមួយនេះ បានវាយប្រហារក្នុងជម្រៅ ៨៤គីឡូតម៉ែត្រពីក្នុងដី បណ្តាលឲ្យប្រទេសជិតខាងដូចជា ថៃ ឥណ្ឌា និងបង់ក្លាដែស ក៏ទទួលឥទ្ធិពលរញ្ជួយនេះដែរ ប៉ុន្តែមិនមានការប៉ះពាល់អ្វីនោះទេ។

ក្នុងហេតុការណ៍រញ្ជួយដីនេះដដែល ប្រភពបានបន្តថា មានក្មេងស្រី២នាក់ ដែលម្នាក់មានអាយុ៧ឆ្នាំ និងម្នាក់ទៀតអាយុ១៥ឆ្នាំ បានស្លាប់បាត់បង់ជីវិត ស្ថិតនៅតំបន់ Magway ដែលជាតំបន់ទទួលរងឥទ្ធិពលរញ្ជួយដីខ្លាំងជាងគេ ខណៈជនរងគ្រោះម្នាក់ទៀត ភេទប្រុស អាយុ ២២ឆ្នាំ បានស្លាប់ ដោយសាររលំអគារបាក់សង្កត់ មិនថែមតែប៉ុណ្ណោះក៏បានបណ្តាលឲ្យស្រ្តីម្នាក់ទៀតរងរបួសផងដែរ។ 

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា វត្តអារាមជាច្រើន ដែលស្ថិតនៅក្នុង ទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា ត្រូវបានបំផ្លាញដោយឥដ្ឋថ្មជាច្រើនដុំ ត្រូវបានធ្លាក់ ធ្វើឲ្យខូចរចនាសម្ព័ន្ធនៃប្រាសាទផងដែរ។

សូមបញ្ជាក់ផងដែរថា ទីក្រុង Bagan មួយនេះ ត្រូវបានគេស្គាល់ថា ជាទីក្រុងបុរាណដ៏ល្បី និងជាទីក្រុងដែលមានជំនឿទៅលើព្រះពុទ្ធសាសនាទៀតផង។

ក្នុងនោះដែរ ក្រសួងវប្បធម៌ និងព្រះពុទ្ធសាសនា របស់ប្រទេសភូមា បានបញ្ជាក់ដែរថា ទីក្រុងមួយនេះ គឺទីក្រុងទាក់ទាញភ្ញៀវទេសចរ  មិនថែមតែប៉ុណ្ណោះ ប្រាសាទបុរាណទាំងនោះ គឺជាប់ជាកេរ្តិ៍តំណែលបេតិកភ័ណ្ឌជាតិទៀតផង។

គួររំលឹកផងដែរថា ប្រាសាទទាំងនោះ ត្រូវបានសាងសង់ឡើងចាប់តាំងពីសតវត្សទី១០ រហូតដល់សតវត្សទី១៤ និងជាទីកន្លែងគោរពបូជាព្រះពុទ្ធសាសនា។ លើសពីនេះទៀត ក៏ជាតំបន់កំពូល ដែលទាក់ទាញភ្ញៀវទេសចរបានច្រើនជាងគេទៀតផង៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត