Mark Zuckerberg​ ​ទៅ​ជួប​ប្រជាជនអ៊ីតាលី​ ​ក្រោយ​ករណី​រញ្ជួយ​ដី​

Mark Zuckerberg​ ​បាន​ប្រកាស​ថា​នឹង​ទៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី​ ​ដើម្បី​ជួប​ផ្ទាល់​ជា​មួយ​ប្រជាជន​ក្នុង​តំបន់​ក្រោយ​ប្រទេស​នេះ​ទទួល​រង​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

Mark Zuckerberg​ ​ទៅ​ជួប​ប្រជាជនអ៊ីតាលី​ ​ក្រោយ​ករណី​រញ្ជួយ​ដី​

 

ក្នុង​ដំណើរ​នេះ​ ​Mark​ ​មិន​បាន​បញ្ជាក់​ថា​នឹង​ទៅ​ដល់​កន្លែង​ជួប​គ្រោះ​រញ្ជួយ​ដី​នោះ​ទេ​ ​តែ​នឹង​ធ្វើ​ការ​ ​Live​ ​ដើម្បី​ទទួល​រាល់​សំណួរ​និង​​ការ​ពិភាក្សា​នានា​ពី​ប្រជាជន​អ៊ីតាលី។

 

Mark​ ​បាន​បន្ថែម​ថា​ មូលហេតុ​ដែល​លោក​ត្រូវ​មក​​ប្រទេស​នេះ​ ​ព្រោះ​ទី​ក្រុង​រ៉ូម​ជា​កន្លែង​ដែល​លោក​​ ​និង​ភរិយា​ស្រលាញ់​បំផុត​ ​ហើយ​ទីក្រុង​នេះ​ក៏​ជា​កន្លែង​ដែល​ប្ដី​ប្រពន្ធ​លោក​មាន​ពេល​ផ្អែម​ល្ហែម​បំផុត។

 

ទន្ទឹម​នឹង​ដំណើរ​នេះ​​គេ​សង្កេត​ឃើញ​ថា​ ​Mark​​​ តែង​តែ​បង្ហោះ​​សារ​រំលែក​ទុក្ខ​ ​ក៏​ដូច​ជា​ការ​សួរ​សុខទុក្ខ​ដល់​ប្រជាជន​តាម​បណ្ដា​តំបន់​នានា​ជុំវិញ​ពិភពលោក​ដែល​រង​គ្រោះ​មិន​ថា​អំពើ​ភេរវកម្ម​ ​ឬ​គ្រោះ​ធម្មជាតិ៕

 

អាន​បន្ត​ ​៖​ ប្រទះ​ឃើញ​ភព​អាច​ឲ្យ​មនុស្ស​រស់​នៅ​បាន​ មាន​ចម្ងាយ​ ៤ ឆ្នាំ​ពន្លឺ​ពី​ផែនដី

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​money.cnn​