ទំនងណាស់បងប្អូន មាន់ដុត ចង់ស្រក់ទឹកមាន់!

ទំនងណាស់បងប្អូន មាន់ដុត ចង់ស្រក់ទឹកមាន់!គ្រឿងផ្សំ៖- មាន់ទាំងមូល​ ( លាងអោយស្អាត ) ​- គល់ស្លឹកគ្រៃ​ កាត់ប្រហែល2ថ្នាំងដៃ ​( ដំអោយទក់ ) ​- ស្លឹកគ្រៃ​ ​( លាងអោយស្អាត )​​- ទឹកប្រេងខ្ចង ​ស្លឹកក្រូចសើច​- ប្រេងឆា ​វិធីធ្វើ៖​- ​យកគល់ស្លឹកគ្រៃមកញាត់ដាក់ចូលក្នុងពោះមាន់ ​ដែលយើងលាងស្អាតហើយនោះ រួចយកទឹកប្រេងខ្ចងមកប្រលាក់ ​ពីខាងក្រៅឱ្យសព្វ ​- យកឆ្នាំងដែលយើងត្រូវដុតមាន់​ មកដាក់ស្លឹកគ្រៃចូលក្រាលពីខាងក្រោមឱ្យច្រើន​ ( ធ្វើមិុចឱ្យពេលយើងដាក់មាន់ចូលទៅ កុំឱ្យប៉ះ​ជាមួយហ្នឹងឆ្នាំង ) និង ដាក់ស្លឹកក្រូចសើច បន្ទាប់មកដាក់ខ្លាញ់ចូលឱ្យលិចស្លឹកគ្រៃ​ - យកមាន់ដាក់ចូល រួចគ្របឱ្យជិត ហើយយកទៅដាក់់ដុត​ ទុកឱ្យឆ្អិន ​ឡើងក្រហមហើយលើកចេញ​ ទុកឱ្យស្រក់ខ្លាញ់អស់ ​រួចជាការស្រេច ។ ​កញ្ញា
ផ្តល់សិទ្ធដោយ៖មុខម្ហូបប្រចាំគ្រួសារ&Housewife OnlineShop