សុខ​ចិត្ត​កាត់​ដៃ​ជើង​ចោល ព្រោះ​ចង់​បាន​លុយ​ធានា​រ៉ាប់រង ១៥ម៉ឺន​ដុល្លារ

ស្រ្តីជនជាតិវៀតណាមម្នាក់ បានបញ្ចុះបញ្ចូលមិត្តភក្តិម្នាក់ ឲ្យកាត់ដៃ និងជើងរបស់នាងចោល ដូច្នេះនាងអាចធ្វើពុតជាត្រូវរថភ្លើងបុក ដើម្បីបន្លំយកប្រាក់ធានារ៉ាប់រង។

សុខ​ចិត្ត​កាត់​ដៃ​ជើង​ចោល ព្រោះ​ចង់​បាន​លុយ​ធានា​រ៉ាប់រង ១៥ម៉ឺន​ដុល្លារ

កាលពីខែឧសភា ស្រ្តីជនជាតិវៀតណាម វ័យ៣០ឆ្នាំ ឈ្មោះ Ly Thi N ត្រូវបានគេប្រទះឃើញ នៅលើផ្លូវរថភ្លើងមួយខ្សែដែលឆ្លងកាត់ទៅទីក្រុងហាណូយ។ ក្រោយមក បុរសម្នាក់ឈ្មោះ Doan Van D បានទូរសព្ទហៅរថយន្តសង្គ្រោះ ដោយនិយាយថា គាត់មិនដែលស្គាល់ស្រ្តីរងគ្រោះឡើយ តែបានប្រទះឃើញនាងដោយចៃដន្យ។ ប៉ុន្តែប៉ូលិសបានសង្ស័យទៅលើបុរសរូបនេះ ជាពិសេសនៅពេលពិនិត្យមើលលើកិច្ចការផ្ទាល់ខ្លួនរបស់ស្រ្តី ឈ្មោះ Ly Thi N។

យោងតាមសារព័ត៌មានវៀតណាម Thanhiennews បានឲ្យដឹងថា អាជីវកម្មរបស់ស្រ្តីឈ្មោះ Ly Thi N កំពុងជួបការលំបាក និងត្រូវការប្រាក់ មុនពេលគ្រោះថ្នាក់នេះបានកើតឡើង។ នៅទីបំផុត នាងបានឆ្លើយសារភាពប្រាប់ប៉ូលិសថា នាងបានចំណាយលុយ ៥០លានដុង (២២០០ដុល្លារ) ឲ្យទៅ លោក Doan Van D ដើម្បីកាត់ដៃ និងជើងរបស់នាងចេញ ហើយសម្តែងតាមល្បិចរបស់នាង។ ស្រ្តីរូបនេះបានជឿជាក់ថា នាងអាចទទួលបានលុយ ចំនួន ១៥០ ០០០ដុល្លារ ដោយការទាមទារលើការធានារ៉ាប់រងសុខភាពរបស់នាង។

ករណីមួយនេះបាននាំឲ្យមានការជជែកដេញដោលគ្នាយ៉ាងក្តៅគគុក នៅលើបណ្តាញសង្គម ក្នុងប្រទេសវៀតណាម។ អ្នកប្រើប្រាស់ម្នាក់បានសរសេរថា «អស់លុយ ៥០លានដុង ដៃម្ខាង និងជើងម្ខាង ហើយឥឡូវប្រឈមនឹងការជាប់គុកទៀត… គ្មានបានផលប្រយោជន៍អ្វីទាំងអស់»៕

សុខ​ចិត្ត​កាត់​ដៃ​ជើង​ចោល ព្រោះ​ចង់​បាន​លុយ​ធានា​រ៉ាប់រង ១៥ម៉ឺន​ដុល្លារ

ប្រភព ៖ sabay

  • សុខ​ចិត្ត​កាត់​ដៃ​ជើង​ចោល ព្រោះ​ចង់​បាន​លុយ​ធានា​រ៉ាប់រង ១៥ម៉ឺន​ដុល្លារ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/25  Category:ជីវិតនិងសង្គម
Tags: