Federer រំពឹង​អាចលេងវាយ​កូន​បាល់ បាន​វិញ​ ក្នុង​កម្មវិធី Australian Open

Roger Federer រំពឹង​ថា​នឹង​ត្រឡប់​មក​កាន់​ទីលាន​វាយ​កូន​បាល់​វិញ​នៅ​ឆ្នាំ​ក្រោយ​ក្នុង​កម្មវិធី​ Grand Slam ដ៏​ធំ​ដើម​ឆ្នាំ​គឺ Australian Open បន្ទាប់​ពី​សម្រាក​ព្យាបាល​របួស​ជា​ច្រើន​ខែ​មក។

 

Federer រំពឹង​អាចលេងវាយ​កូន​បាល់ បាន​វិញ​ ក្នុង​កម្មវិធី Australian Open

 

តារា​វាយ​កូន​បាល់​កម្រិត​កំពូល​វ័យ​៣៥ឆ្នាំ បាន​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍​តាំង​ពី ខែ​កក្កដា​មក​ម្ល៉េះ​។ ការ​ប្រកួត​ចុងក្រោយ​បំផុត​របស់​គេ​ គឺ​ចាញ់​ Milos Raonic វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ក្នុង​កម្មវិធី Wimbledon ប្រទេស​អង់គ្លេស។

 

“ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ត្រឡប់​ទៅ​លេង​វាយ​កូន​បាល់​វិញ​បាន​នៅ Australian Open។ ខ្ញុំ​មិន​ដែល​គិត​ថា​ជួប​រឿង​មិន​ល្អ​ច្រើន​ដូច​ឆ្នាំ​នេះ​ទេ ខ្ញុំ​បាន​ទទួល​បទ​ពិសោធន៍​ជាច្រើន។​ វា​ពិត​ជា​ឈឺចាប់​ដែល​ត្រូវ​សម្រាក​នៅ​ញីវយ៉ក មិន​អាច​លេង​អូឡាំពិក និង​ US Open បាន”។​ ម្ចាស់​ជើង​ឯក​ Grand Slam ១៧​កម្មវិធី​សញ្ជាតិ​ស្វីស​បាន​ប្រាប់​ដូច្នេះ៕

 

Federer រំពឹង​អាចលេងវាយ​កូន​បាល់ បាន​វិញ​ ក្នុង​កម្មវិធី Australian Open

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Telegraph