ចិន​​​​​​គ្រោង​​​លុបបំបាត់​ភាព​ក្រីក្រ​​​​​ឲ្យ​បាន​​ត្រឹម​​ឆ្នាំ​ ២០២០​

​ប្រទេស​​​​​​​ចិន​គ្រោង​​​​​បញ្ចប់​ភាព​ក្រីក្រ​​​​​ឲ្យ​​​​បាន​​​នៅ​ឆ្នាំ​​ ២០២០​​​ ​​​​ដោយ​​​​​​​​​​​ផ្លាស់​ទីលំនៅ​​​​​ប្រជាជន​​ប្រមាណ​​ ​១០​លាន​នាក់​​​​ក្នុង​មួយ​ឆ្នាំ​ៗ រយៈពេល​​​​​​៥ឆ្នាំ​បន្ទាប់​ ពី​​តំបន់​​ដី​គ្មាន​​​ជីវជាតិ​​​​ ​ឬ​ភូមិសាស្ត្រ​​មិន​អំណោយផល ទៅ​ចាប់​ផ្ដើម​ជីវិត​​ថ្មី​​​នៅ​ទីតាំង​ថ្មី។

 

ចិន​​​​​​គ្រោង​​​លុបបំបាត់​ភាព​ក្រីក្រ​​​​​ឲ្យ​បាន​​ត្រឹម​​ឆ្នាំ​ ២០២០​

 

នាយក​រដ្ឋមន្ត្រី​ចិន​​​​លោក​ Li Keqiang ​ថ្លែង​​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ជាតិ​ថា​​ “​​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ តាម​រយៈ​ការ​ផ្លាស់​​​​​ប្ដូរ​ទីលំនៅ​​​​​​ គឺ​ជា​យុទ្ធសាស្ត្រ​​​​​​​​សំខាន់​មួយ​របស់​យើង។ ​​​ការ​ប្រយុទ្ធ​ប្រឆាំង​​​នឹង​ភាព​ក្រីក្រ​​​​​ គឺ​ជា​កិច្ចការ​លំបាក​​ ស្មុគស្មាញ និង​​បន្ទាន់​​ ដែល​ទាមទារ​​​​ឲ្យ​មាន​ការ​​​​ទទួល​ខុសត្រូវ​ខ្ពស់​ និង​​បញ្ចេញ​បេសកកម្ម”។ ​​​​​​

 

​​​​​​​​បើ​តាម​របាយការណ៍​​​​​កាល​ពី​ឆ្នាំ​មុន​ ​​​​ប្រជាជន​​ចិន​​​ប្រមាណ​​ ៧០​លាន​នាក់​​​​​​កំពុង​រស់​​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​​ដោយ​​​ស្ថានភាព​ជីវភាព​លំបាក​​​​​​ មិន​មាន​ផ្លូវថ្នល់ ​ទឹក និង​​អគ្គិសនី​​ប្រើ​ប្រាស់។​​ ការ​​​​​ជួយ​​ប្រជាជន​​​ជាង​​៧០​លាន​នាក់​​​​​ រួច​ផុត​ពី​ភាព​ក្រីក្រ​ត្រឹម​ឆ្នាំ​ ២០២០​ ​​​គឺ​ជា​កិច្ចការ​​​ពិបាក​បំផុត។​​​​​

 

អាជ្ញាធរ​​​​​ក្នុង​ខេត្ត​​ និង​តំបន់​ស្វយ័ត​ចំនួន​​តែ​ ២២​ បាន​ចំណាយ​​ថវិកា​​ជាង​​ ៨,៧​ពាន់លាន​​ដុល្លារ​អាមេរិក​ ​លើ​គម្រោង​​​​​​ផ្លាស់​ទីលំនៅ​​របស់​ប្រជាជន​​​​​​​។​ នេះ​បើ​តាម​​​គណៈកម្មការ​កំណែទម្រង់​​​​​ និង​អភិវឌ្ឍ​ជាតិ។ ​ក្នុង​​គម្រោង​​​​​ ​សម្រាប់​ខេត្ត​ប៉ុន្មាន​នេះ គេ​នឹង​តាំង​ទីលំនៅ​ថ្មី​​ឲ្យ​ប្រជាជន​​​ប្រមាណ​​ ២,៤៩​លាន​នាក់​​​​​​​​​​​ក្នុង​​ឆ្នាំ​ ២០១៦ ​​ដោយ​​​តាម​ភូមិ​ឃុំ​នានា​​​ចំនួន​ ៧១៨គម្រោង​​​​​ត្រូវ​បាន​បញ្ចប់​ ដែល​​​​ពលរដ្ឋ​​ ២២៦ ០០០​នាក់​​​បាន​​​​​​​ផ្លាស់ទី​ដោយ​ជោគជ័យ៕

 

ចិន​​​​​​គ្រោង​​​លុបបំបាត់​ភាព​ក្រីក្រ​​​​​ឲ្យ​បាន​​ត្រឹម​​ឆ្នាំ​ ២០២០​

 

ចិន​​​​​​គ្រោង​​​លុបបំបាត់​ភាព​ក្រីក្រ​​​​​ឲ្យ​បាន​​ត្រឹម​​ឆ្នាំ​ ២០២០​

 

 

ចុចអាន៖ ភាព​ក្រីក្រ​ខ្លាំង​​​នៅ​ទូទាំង​ពិភព​លោក​ ធ្លាក់​ចុះ​ក្រោម​១០% លើក​ដំបូង​​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Xinhua

​​​​​​​​​​​​​​