តារា​ហ្វេសប៊ុក​ នាំ​គ្នា​ចូលរួម…

ថ្មីៗ​នេះ តារា​ហ្វេសប៊ុក​នាំ​គ្នា​ចូលរួម​លេង App ក្នុង​បណ្ដាញ​សង្គម។ គេ​ឃើញ សុន កណ្នីកា លោក ជា វិបុល និង ហេង វិសាល នាំ​គ្នា​ដូរ​រូប profile picture “ផ្ដល់​អាវ​ស ផ្ដល់​អនាគត​ភ្លឺ​ត្រចះត្រចង់” របស់​ម្សៅ​សាប៊ូ វីសូ ពិសេស (Viso Pises)។

 

តារា​ហ្វេសប៊ុក​ នាំ​គ្នា​ចូលរួម…

 

អ្នក​រាល់​គ្នា​បង្ហាញ​ពី​អារម្មណ៍ ​គាំទ្រ​ និង​រំភើប​ពេល​ដែល​គេ​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​ងារ​សប្បុរសធម៌​នេះ។

 

 

យុទ្ធនាការ ​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ក្រុមហ៊ុន យូនីលីវើ ក្នុង​គម្រោង​របស់ វីសូ​ពិសេស ដែល​មាន​ឈ្មោះ​ថា ផ្ដល់​អាវ​ស ផ្ដល់​អនាគត​ភ្លឺ​ត្រចះ​ត្រចង់។

 

គម្រាង​នេះ​នឹង​ធ្វើការ​ប្រមូល​អាវ​ស ហើយ​បោក រួច​យក​ទៅ​ចែក​ដល់​កុមារ​តាម​ទី​ជនបទ​នានា​ ថ្នាក់​បឋម​សិក្សា​ដែល​ត្រូវ​ការ​អាវ​ស​បន្ថែម​ដើម្បី​ពាក់​ទៅ​រៀន។ អ្នក​ទាំងអស់​គ្នា អាច​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ដោយ​បរិច្ចាគ​អាវ​ស ឬលុយ ក្នុង​ធុង​វិសូ ពិសេស តាម​ផ្សារ​ នានា ឬ​ផ្ញើ​សារ​ទៅ​កាន់ ៨៨២ សម្រាប់​អ្នក​ប្រើ ​ប្រព័ន្ធ Smart)។ ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​អនាគត​កុមារ ១០ ០០០ នាក់៕

 

អត្ថបទ៖ ពាណិជ្ជកម្ម