ក្រុមចម្រៀង «ក្មេងខ្មែរ» បញ្ចេញបទភ្លាម ស្តាប់ហើយចាក់ដោតដួងចិត្តពេកក្រៃ (មានចម្រៀង)

6 Videos


បន្ទាប់ពីបទចម្រៀងមួយបទដែលមានចំណងជើងថា «បុណ្យភូមិ» ទទួលការចាប់អារម្មណ៍ពីសំណាក់មហាជន ព្រោះតែអត្ថន័យនៃបទនេះមានបង្កប់ទៅដោយភាពសប្បាយរីករាយរៀបរាប់ពីទិដ្ឋភាពបុណ្យភូមិរួចនោះ ឥលូវនេះក្រុមចម្រៀងក្មេងខ្មែរបានបញ្ចេញបទនិពន្ធថ្មីមួយបទទៀត ឃើញថាមានរសជាតិប្លែកខុសពីបទមុន ពោលគឺជាបទបែបកម្សត់ មនោសញ្ចេតនា និង ពណ៌នាអំពីគោលដៅជីវិតឃ្លាតចាកឆ្ងាយពីអ្នកមានគុណទាំងទ្វេ ដែលស្តាប់ហើយគឺស្រងេះស្រងោចខ្លាំងណាស់ ។

ក្រុមចម្រៀង «ក្មេងខ្មែរ» បញ្ចេញបទភ្លាម ស្តាប់ហើយចាក់ដោតដួងចិត្តពេកក្រៃ (មានចម្រៀង)

បទដ៏ថ្មីសន្លាងដែលនិពន្ធដោយក្រុមក្មេងខ្មែរនេះមានចំណងជើងថា «កុំបារម្ភ» ជាចង្វាក់បែបរ៉េប មានសំនៀងពោលអមមកជាមួយជាលក្ខណៈបទបែបកម្សត់លាយឡំនឹងមនោសញ្ចេតនារវាងកូន និង អ្នកមានគុណ ។ ក្នុងខ្លឹមសារបទ «កុំបារម្ភ» បានឆ្លុះបញ្ចាំងពីការតស៊ូឆ្ពោះទៅរកគោលដៅក្នុងជីវិតរបស់កូន ដោយសុខចិត្តឃ្លាតចាកឆ្ងាយពីក្រុមគ្រួសារ ។

ក្រុមចម្រៀង «ក្មេងខ្មែរ» បញ្ចេញបទភ្លាម ស្តាប់ហើយចាក់ដោតដួងចិត្តពេកក្រៃ (មានចម្រៀង)

ក្រុមចម្រៀង «ក្មេងខ្មែរ» បញ្ចេញបទភ្លាម ស្តាប់ហើយចាក់ដោតដួងចិត្តពេកក្រៃ (មានចម្រៀង)

បើនិយាយពីសាច់ភ្លេងនៃចម្រៀងនេះវិញ គឺមានលក្ខណៈលន្លង់លន្លោច អណ្តែតអណ្តូងពេកក្រៃ ដោយសារសំឡេងម៉ិចនៃឧបករណ៍ទ្រខ្មែរ បានធ្វើឱ្យបទនេះក្លាយជាចំណាប់អារម្មណ៍ថ្មីមួយសម្រាប់ប្រិយមិត្តអ្នកស្តាប់ ។

ក្រុមចម្រៀង «ក្មេងខ្មែរ» បញ្ចេញបទភ្លាម ស្តាប់ហើយចាក់ដោតដួងចិត្តពេកក្រៃ (មានចម្រៀង)

សូមបញ្ជាក់ថា បទ «កុំបារម្ភ» គឺជាស្នាដៃបទថ្មីបន្ទាប់ពីបទ «បុណ្យភូមិ» របស់ក្រុមក្មេងខ្មែរ ដែលនិពន្ធដោយ : កៅ ពន្លឺ និង ជា សុជាតិ
ផលិតតន្ត្រី និង បច្ចេកទេសសំឡេង : ម៉ម ពេជ្ជរិទ្ធ
ជំនួយការផលិត : ជា ដានីញ៉ែល
ឧបករណ៍ភ្លេង : (ទ្រ) ផន ចំរើន
សំឡេងពោល : វ៉ាន់ ឥណ្ឌា
ថតសម្លេង : ស្តាប់ស្ទូឌីយោ

ក្រុមចម្រៀង «ក្មេងខ្មែរ» បញ្ចេញបទភ្លាម ស្តាប់ហើយចាក់ដោតដួងចិត្តពេកក្រៃ (មានចម្រៀង)

ដើម្បីទទួលស្តាប់បទចម្រៀងដែលជាស្នាដៃថ្មីគឺបទ «កុំបារម្ភ» របស់ក្មេងខ្មែរនេះ សូមចុចស្តាប់ចម្រៀងមួយបទនេះដូចតទៅ ៖ សាកល