ចំណុចខ្សោយរបស់ Myolie Wu លើវិថីសិល្បៈ

6 Videos


ថ្វីបើតារាស្រីហុងកុងល្បីឈ្មោះ Myolie Wu បានដើរលើវិថីសិល្បៈអស់រយៈពេលជាង ១៦ ឆ្នាំមកហើយក្តី នាងនៅតែជួបបញ្ហាខ្លះៗទាក់ទងនឹងការងារ ។

ចំណុចខ្សោយរបស់ Myolie Wu លើវិថីសិល្បៈ

យោងតាមសារព័ត៌មាន គេបានដឹងថា តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះនៅតែមានបញ្ហាភ័យព្រួយ ពេលដែលថតផ្សាយផ្ទាល់លើបណ្តាញអនឡាញ ។ នាងបាននិយាយថា «ខ្ញុំមានបទពិសោធច្រើនក្នុងការសម្តែងរឿងភាគ តែសម្រាប់ការផ្សាយផ្ទាល់វិញ គឺនៅខ្វះខាតច្រើនណាស់ ។ ខ្ញុំព្រួយខ្លាចបង្កកំហុសអចេតនា ព្រោះតែវាជាការផ្សាយផ្ទាល់ ។ ខ្ញុំបានចំណាយពេលជាច្រើនក្នុងការស្រាវជ្រាវពីផលិតផល ព្រោះតែពេលដែលមហាជនចោទជាសំណួរខ្ញុំត្រូវមានចម្លើយជាក់លាក់ជូនពួកគេវិញ» ។

ចំណុចខ្សោយរបស់ Myolie Wu លើវិថីសិល្បៈ

ចំណុចខ្សោយរបស់ Myolie Wu លើវិថីសិល្បៈ

គួររំឭកដែរថា តារាស្រីរូបនេះធ្លាប់បានចូលរួមថតក្នុងរឿងភាគចិនជាច្រើន ដែលធ្វើឲ្យនាងត្រូវបានមហាជនស្គាល់ ហើយរយៈពេល ១៦ ឆ្នាំដែលនាងដើរលើវិថីសិល្បៈ នាងក៏ធ្លាប់បានឈ្នះពានរង្វាន់ធំៗជាច្រើនផងដែរ ៕

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

ចំណុចខ្សោយរបស់ Myolie Wu លើវិថីសិល្បៈចំណុចខ្សោយរបស់ Myolie Wu លើវិថីសិល្បៈចំណុចខ្សោយរបស់ Myolie Wu លើវិថីសិល្បៈចំណុចខ្សោយរបស់ Myolie Wu លើវិថីសិល្បៈ