ធ្លាយរឿង លោក ប៊ុន បូរិន្ទ ប្រធានមន្ទីរសង្គមកិច្ចខេត្តតាកែវ ត្រូវលោកអនុប្រធាន មន្ទីរឧស្សាហកម្ម ប្រើអំពើហិង្សារបួសធ្ងន់ ក្នុងវង់ផឹកស៊ី

ខេត្តតាកែវ ៖ តាមប្រភពបានអោយដឹងថា កាលពីពេលថ្មីៗនេះ លោក ប៊ុន បូរិន្ទ ប្រធានមន្ទីរ សង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទាខេត្តតាកែវ ត្រូវលោក ឈាត តូនី អនុប្រធាន មន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តតាកែវរឿង ប្រើអំពើហិង្សា បណ្ដាលឲ្យមានរបួសធ្ងន់ ខណះ ចូលរួមផឹកស៊ីនៅផ្ទះកូនចៅរបស់លោកមួយកន្លែងនៅ កណ្ដាលក្រុងដូនកែវ។

ប្រភពបន្តថា មុនពេលកើតហេតុ លោក ប៊ុន បូរិន្ទ បានទៅចូលរួមផឹកស៊ីនៅផ្ទះកូនចៅ របស់ លោកមួយកន្លែងនៅកណ្ដាលក្រុងដូនកែវក្នុងនោះក៏មានវត្តមានលោក ឈាត តូនី អនុប្រធាន មន្ទីរឧស្សាហ កម្មនិងសិប្បកម្មផងដែរ ។

ក្រោយពេលផឹកស៊ីសប្បាយកងរំពងមួយសន្ទុះក្រោយមកស្រាប់តែលោកប៊ុន បូរិន្ទ ប្រធានមន្ទីរ សង្គមកិច្ច បានទាស់ពាក្យសម្ដីជាមួយ នឹងលោក ឈាត តូនី អនុប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មហើយក៏មានការជជែកគ្នាតឹងសរសៃករហូតបានវាយតប់គ្នាបណ្ដាលឲ្យលោកប្រធានមន្ទីរសង្គមកិច្ចរងរបួសធ្ងន់ តែម្តង ។

ជុំវិញករណី ខាងលើលោក ប៊ុន បូរិន្ទ ប្រធានមន្ទីរសង្គមកិច្ចការងារ បានឲ្យដឹងថា លោកមិន បានត្រូវលោក ឈាត តូនី វាយតប់ឲ្យមានរបួសស្នាមអ្វីនោះទេ គ្រាន់តែផឹកស៊ីស្រវឹងនិងជជែក ដាក់គ្នាខ្លាំងៗប៉ុណ្ណោះ។

ចំណែកលោក ឈាត តូនី អនុប្រធានមន្ទីរឧស្សាហកម្មនិងសិប្បកម្ម បានឲ្យអ្នកកាសែតដឹងថា ពិតជាមានរឿងនេះ កើតឡើងមែន តែភាគីទាំងសងខាងកំពុងសម្របសម្រួលគ្នា ក្រៅប្រព័ន្ធ ច្បាប់ ។
ករណី មន្រ្តីថ្នាក់ដឹកនាំ បែរជាអសីលធម៌ផឹកស៊ីបង្ក ជម្លោះឲ្យផ្អើលភាព អាម៉ាស់ដល់ អង្គភាព ខាងលើត្រូវបានប្រជាពលរដ្ឋសើចចំអកថា ពិតជាស្រាថ្លៃ អ្នកផឹកអន់ចរឹកមែន៕