ឈ្មោះ ពៅ រតនៈ ម្ចាស់ហាង «រតន:រចនាម៉ូដ»ទំនើងកោងកាច វាយអ្នករត់កង់៣ បាក់ដៃ គ្រាន់តែរឿងឈប់មុខផ្ទះ កម្លាំងនគរបាលចាប់ខ្លួនបានហើយ

ឈ្មោះ ពៅ រតនៈ ម្ចាស់ហាង «រតន:រចនាម៉ូដ»ទំនើងកោងកាច វាយអ្នករត់កង់៣ បាក់ដៃ គ្រាន់តែរឿងឈប់មុខផ្ទះ កម្លាំងនគរបាលចាប់ខ្លួនបានហើយ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៥ខែសីហា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ជនដៃដល់ជា ម្ចាស់ហាង «រតន:រចនាម៉ូដ» ដែលបានប្រើហិង្សាវាយ ទៅលើតារត់ម៉ូតូកង់៣ រហូតបាក់ដៃនោះ ត្រូវបានសមត្ថកិច្ចនគរបាលរបស់ខ្លួនចាប់ខ្លួនបានហើយនៅ រសៀលថ្ងៃម្សិលមិញ។

នាយឧត្តមសេនីយ៍ស្នងការ បានបន្តថា នៅវេលាម៉ោង៩ព្រឹកថ្ងៃនេះ កម្លាំងនគរ បាលរបស់លោកនឹងនាំជនដៃដល់រូបនេះទៅចង្អុលបង្ហាញនៅកន្លែងកើតហេតុ ដែលខ្លួនបានធ្វើសកម្មភាព។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឲ្យដឹងថា ជនល្មើសមានឈ្មោះ ពៅ រតនៈ ហៅប្រុសអាយុ៣៦ឆ្នាំស្នាក់នៅផ្ទះលេខ៦៣៨Fផ្លូវ២៧១សង្កាត់ផ្សារដើម ថ្កូវ ខណ្ឌចំការមន។ នៅចំពោះមុខសមត្ថកិច្ច ជននេះបានសារភាពហើយថា ខ្លួនពិតជាបានវាយជនរងគ្រោះ រហូតបាក់ដៃមែន ក្រោយឈ្លោះគ្នារឿងចត ម៉ូតូ កង់បីមុខហាង។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២២សីហា ឆ្នាំ២០១៦ នៅមុខផ្ទះជនបង្ក ស្ថិតនៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមាន ជ័យ។ម្ចាស់ហាង «រតន:រចនាម៉ូដ»ទំនើងឃោរឃៅរូបនោះ បានវាយបុរសវ័យ ចំណាស់ម្នាក់ប្រកបរបររត់រ៉ឺម៉កកង់៣ បណ្តាលឲ្យបាក់ដៃឆ្វេងរងរបួសធ្ងន់ដោយ គ្រាន់តែឈប់មុខផ្ទះបន្តិច ដើម្បីរងចាំឌុបម៉ូយ លុះឈប់បានបន្តិច ក៏មានបុរស ម្នាក់បើកឡានមួយគ្រឿង មិនស្គាល់ម៉ាកមកដល់ ហើយបានប្រាប់ ឲ្យគាត់យក កង់៣ចេញពីមុខផ្ទះភ្លាមៗ ហើយគាត់រៀបនឹងបណ្តើរកង់៣ ចេញហើយ ស្រាប់ តែបុរសជាម្ចាស់ផ្ទះបានបើកទ្វាររួច យកឈើជ្រុងវាយគាត់ បណ្តាលឲ្យបាក់ដៃ ឆ្វេង តែម្តង ។

ក្រោយមកជនបង្ក បានបើកឡានចេញទៅបាត់ ដោយទុកឲ្យជនរងគ្រោះ ដេក ដួលក្នុងថ្លុកឈាម ទើបប្រជាពលរដ្ឋ នៅក្បែរនោះ ហៅរថយន្តសាមុយ មកដឹក ទៅកាន់ មន្ទីរពេទ្យ៕

ឈ្មោះ ពៅ រតនៈ ម្ចាស់ហាង «រតន:រចនាម៉ូដ»ទំនើងកោងកាច វាយអ្នករត់កង់៣ បាក់ដៃ គ្រាន់តែរឿងឈប់មុខផ្ទះ កម្លាំងនគរបាលចាប់ខ្លួនបានហើយ ឈ្មោះ ពៅ រតនៈ ម្ចាស់ហាង «រតន:រចនាម៉ូដ»ទំនើងកោងកាច វាយអ្នករត់កង់៣ បាក់ដៃ គ្រាន់តែរឿងឈប់មុខផ្ទះ កម្លាំងនគរបាលចាប់ខ្លួនបានហើយ