លួច​លុយ​ជាង​១០​ម៉ឺន​ដុល្លារ​ពី​កំពង់ស្ពឺ មក​ជាប់​ខ្នោះ​នៅ​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា បុរស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​តាម​ដីកា​ពាក់​ព័​ន្ឋ​នឹង​ករណី​លួច​លុយ​រោងចក្រ​នៅ​ខេត្តកំពង់ស្ពឺ ។

ហេតុការណ៍​ឃាត់​ចាប់ខ្លួន​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​-​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ សីហា ២០១៦​។

ជនសង្ស័យ​ឈ្មោះ វ៉ា​ន់ ចាន់​ទុំ អាយុ​ប្រហែល​៣០​ឆ្នាំ ហើយ​ជន​នេះ​បាន​លួច​លុយ​ដុល្លារ​ជាង​៩​ម៉ឺន​ដុល្លារ លុយ​ខ្មែរ​ជិត​២០០​លាន​រៀល​ពី​រោងចក្រ​កាត់ដេរ​មួយ​ក្នុង​ខេត្តកំពង់ស្ពឺ ។

ក្រោយ​ធ្វើ​សកម្មភាព​លួច​បាន​សម្រេច​នោះ​រួម​ក ម្ចាស់​រោងចក្រ​ក៍​ដាក់​ពាក្យបណ្តឹង​និង​ក្រោយមក​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ លោក​ព្រះរាជអាជ្ញា​រង កែវ​សុធា បាន​ចេញ​ដីកាចាប់ខ្លួន​លេខ ១៩៧១ ដប​ច​.១៦ ចុះ​ថ្ងៃ​ទី​២២ សីហា ២០១៦ ហើយក៍​ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ចោម​ចៅ​និង ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ​សែន​ជ័យ ចុះ​ឃាត់​ចាប់ខ្លួន​តែ​ម្តង ៕