មែនក៏អី! ផេនខេក ខេម៉ានីត នឹងលេចមុខនៅក្លឹបកម្សាន្តនៅភ្នំពេញ

6 Videos


កំពូលតារាសម្ដែងលំដាប់កំពូលក្នុងប្រទេសថៃនាង ផេនខេក ខេម៉ានីត (Pancake Khemanit) ត្រៀមនឹងបង្ហាញវត្តមានក្នុងក្លឹបមួយនៅទីក្រុងភ្នំពេញ ដែលក្លឹបនោះមានឈ្មោះ RCA Club ។ ការបង្ហាញខ្លួននេះគឺធ្វើបន្ទាប់ពីកម្មវិធីសប្បុរធម៌ «ដំរីអង្គរ» បញ្ចប់ នៅយប់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៦ ខាងមុខនេះ ។

មែនក៏អី! ផេនខេក ខេម៉ានីត នឹងលេចមុខនៅក្លឹបកម្សាន្តនៅភ្នំពេញ

បើតាមទំព័រហ្វេសប៊ុករបស់តារាសម្តែង និង ចម្រៀងលោក បញ្ញាសិទ្ធបានបង្ហើបឱ្យដឹងថានាង ផេនខេក តារាល្បីប្រចាំប្រទេសថៃនឹងបង្ហាញខ្លួនជាមួយនឹងលោកក្នុងក្លឹបកម្សាន្តមួយឈ្មោះ RCA Club ហើយការចូលរួមគឺមិនមានការលក់សំបុត្រឡើយ ។ លោក បញ្ញាសិទ្ធ បានសរសេរថា «ជួបគ្នានៅ RCA Club ជាមួយខ្ញុំបាទ (បញ្ញាសិទ្ធ) និង កំពូលតារាសម្តែងប្រចាំប្រទេសថៃកញ្ញា ផេនខេក នៅថ្ងៃទី ២៧-៨-២០១៦ ។ បញ្ជាក់ការចូលរួមមិនមានលក់សំបុត្រទេ»

មែនក៏អី! ផេនខេក ខេម៉ានីត នឹងលេចមុខនៅក្លឹបកម្សាន្តនៅភ្នំពេញ

គួរបញ្ជាក់ថា គម្រោងនឹងមកប្រទេសកម្ពុជាក្នុងសប្តាហ៍នេះ នាង ផេនខេក គឺមកដើម្បីចូលរួមកម្មវិធីតន្ត្រីសប្បុរសធម៌ «ដំរីអង្គរ» ស្វែងរកជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ហើយសល់ពេលពីនោះ នាងក៏នឹងលេចមុខបង្ហាញវត្តមានក្នុងក្លឹបកម្សាន្តខាងលើផងដែរ ៕ សាកល

មែនក៏អី! ផេនខេក ខេម៉ានីត នឹងលេចមុខនៅក្លឹបកម្សាន្តនៅភ្នំពេញមែនក៏អី! ផេនខេក ខេម៉ានីត នឹងលេចមុខនៅក្លឹបកម្សាន្តនៅភ្នំពេញមែនក៏អី! ផេនខេក ខេម៉ានីត នឹងលេចមុខនៅក្លឹបកម្សាន្តនៅភ្នំពេញមែនក៏អី! ផេនខេក ខេម៉ានីត នឹងលេចមុខនៅក្លឹបកម្សាន្តនៅភ្នំពេញ